របកគំហើញសុខភាពថ្មីៗ

​ជាតិ​ស័ង្គសី​ច្រើន​ក្នុង​ត្រីខកំប៉ុង​មិនល្អ​ចំពោះ​សុខភាព​ឡើយ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បានឲ្យដឹងថា ត្រីខកំប៉ុង​អាច​បំផ្លាញ​សុខភាព​ពោះវៀន​មនុស្ស​យើង​បាន​ដោយសារ​តែ​វា​មាន​ជាតិ​ស័ង្គសី​ខ្ពស់​ជាង​កម្រិត​មានសុវ​ត្ថិ​ភាព​រហូតដល់ ១០០​ដង​ឯណោះ​។ សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​តាមរយៈ​ការ​ពិសោធន៍​ក្នុង​មន្ទីរពិសោធន៍​មួយ ដែល​មាន​គោលដៅ​ធ្វើតេស្ត​ថា តើ​កម្រិត​ជាតិ​ស័ង្គសី​ដែល​មាន​ក្នុង​អាហារ​កំប៉ុង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឬ​អត់​។ 

​យ៉ាងណាមិញ វា​កើត​ឡើង​ត្រង់​ថា វា​មាន​ភាពប្រែប្រួល​មួយ​ក្នុង​ការគិតគូរ​លេខរ​បស់​អ្នកស្រាវជ្រាវ ដែល​មានន័យថា កម្រិត​នៃ​ជាតិ​ស័ង្គសី​គួរតែ​ធ្វើ​ឡើង​ឲ្យបាន​ល្អ​ទៅ​តាម​ការណែនាំ​ត្រឹមត្រូវ​។ អ្នកស្រាវជ្រាវ​បាន​វាស់​កម្រិត​ជាតិ​ស័ង្គសី​ក្នុង​ត្រីខកំប៉ុង​ធូ​ណា សាច់​មាន់​កំប៉ុង និង​ពោត​កំប៉ុង ហើយក៏​បាន​គិតគូ​ររ​ក​ឃើញថា វា​មាន​ជាតិ​ស័ង្គសី ៩៩៦​មី​លី​ក្រាម​ក្នុង​ត្រីខ​ធូ​ណា​មួយ​កំប៉ុង​។ បន្ទាប់មក គេ​បាន​យក​ចំនួន​ប៉ុណ្ណេះ​ទៅ​ប៉ះ​នឹង​ពោះវៀនតូច​មនុស្ស​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ ពួកគេ​បាន​គិតគូ​រថា ក្នុង​មួយ​ត្រីខកំប៉ុង​មួយ​កំប៉ុង​គួរតែមាន​ជាតិ​ស័ង្គសី ២.១​មី​លី​ក្រាម មិនមែន ៩៩៦​មី​លី​ក្រាម​ឡើយ​។ សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង​មាន​ប្រហែល​តែ ៩.៥​មី​លី​ក្រាម​ប៉ុណ្ណោះ​សម្រាប់​បុរស និង ៧​មី​លី​ក្រាម​សម្រាប់​ស្ត្រី ក្នុង​មួយ​ថ្ងៃ​។ 

​តាម​ការពិសោធន៍​ទៅលើ​កោសិកា​បានបង្ហាញ​ថា ការថយចុះ​មុខងារ​របស់​កោសិកា​ត្រូវបាន​គេ​រកឃើញ​នៅពេល​ប៉ះពាល់​នឹង​ជាតិ​ស័ង្គសី ៩៩៦​មី​លី​ក្រាម ប៉ុន្តែ​រឿង​នេះ​មិន​ទំនងជា​សុ​ក្រិត​ដែល​ដំណាង​នូវ​អ្វី​ដែល​កើតឡើង​ក្រោយ​ពី​កោសិកា​ប៉ះពាល់​នឹង​ជាតិ​ស័ង្គសី ២.១​មី​លី​ក្រាម​ឡើយ​។ 

​ជាតិ​ស័ង្គសី​គឺ​ជាជាតិ​រ៉ែដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ដល់​មុខងារ​ជាច្រើន​របស់​រាងកាយ​ដូចជា ការបង្កើត​ជា​កោសិកា​ថ្មី និង​ជួយ​ឲ្យ​របួសឆាប់​ជា​ជាដើម​។ ការប្រើ​កម្រិត​នៃ​ជាតិ​ស័ង្គសី​នេះ​ខ្ពស់អាច​បន្ថយ​ចំនួន​នៃ​ការបឺត​ស្រូប​ជាតិ​ទង​ដែង ដែល​រឿង​នេះ​នឹង​ធ្វើឲ្យ​កង្វះ​គ្រាប់​ឈាម និង​ខ្សោយ​ឆ្អឹង​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play