របកគំហើញសុខភាពថ្មីៗ

​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កម្រិត​ណែនាំ​អាច​អាយុ​ខ្លី​មួយ​ទៅ​ពីរ​ឆ្នាំ​

​យោង​ទៅ​តាម​សារព័ត៌មាន BBC News បានឲ្យដឹងថា គ្រាន់តែ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ធ្វើឲ្យ​អាយុ​ខ្លី​បាន​ដែរ​។ ការសិក្សា​ដ៏​ធំ​មួយ​ទៅលើ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ប្រមាណ ៦០០០០០​នាក់​បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​ច្រើនជាង ១០០​ក្រាម (​ច្រើនជាង​១២.៥​ដង​) ក្នុង​មួយ​សប្តាហ៍ ទំនង​ជា​ឆាប់​ស្លាប់​ជាង​អ្នក​ដែល​ញ៉ាំ​តិចជាង​នេះ​។ លទ្ធផល​នេះ​គឺ​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី​។ 

​តាម​ក្បួន​ណែនាំ​របស់​អង់គ្លេស​នាពេល​បច្ចុប្បន្ន​នេះ​បាន​និយាយថា ទាំង​បុរស និង​ស្ត្រី មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង ច្រើនជាង ១៤​ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។ កម្រិត​ដែន​កំណត់​មួយ​នេះ​គឺ​អាច​និយាយបាន​ថា​ទាប​ជាង​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ​ការសិក្សា​ចុងក្រោយ​នេះ​បញ្ជាក់ថា វា​ប្រហែលជា​ត្រឹមត្រូវ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ហើយ​។ 

​ការគិតគូរ​ទៅលើ​ជីវិត​របស់​អ្នកស្រាវជ្រាវ​បានឲ្យដឹងថា ជីវិត​របស់​មនុស្ស​អា​ចនឹង​ខ្លី​ជា​មធ្យម ១.៣​ឆ្នាំ​សម្រាប់​ស្ត្រី និង ១.៦​ឆ្នាំ​សម្រាប់​បុរស ដែល​មាន​អាយុ ៤០​ឆ្នាំ និង​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​កម្រិត​ណែនាំ​។ 

​ការ​សិក្សា​ក៏​បាន​ពី​និត្យ​ទៅលើ​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដែល​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជីវិតខ្លាំង​ក្លា ជាពិសេស​ជំងឺ​បេះដូង​សរសៃឈាម គាំងបេះដូង ខ្សោយបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ 

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ទាំងអស់​លើកលែង​តែ​គាំងបេះដូង​ដែល​មាន​ការ​ប្រឈម​ទាប​។ យ៉ាងណាមិញ ការ​ប្រឈម​នៃ​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​គារ​ស្លាប់​កាន់តែ​ខ្ពស់​ទៅ​វិញ​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play