របកគំហើញសុខភាពថ្មីៗ

វីរុស​បង្ក​មហារីក​មាត់ស្បូន​មិន​ទាក់ទង​នឹង​មហារីក​ក្រពេញប្រូ​ស្តាត​ទេ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ក្មេង​ប្រុស​ជា​ច្រើន​លាន​នាក់​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​។ សេចក្តីរាយការណ៍​នេះ​បានមក​ពី​ការ​សង្ខេប​លើ​ការស្រាវជ្រាវ​ដែល​គេ​រកឃើញ​រវាង​វីរុស​បង្ក​ជំងឺមហារីក​មាត់ស្បូន Human Papilloma Virus (HPV) និង​មហារីក​ក្រពេញប្រូ​ស្តាត​។ ថ្វី​បើ​រឿង​នេះ​រកឃើញ​ក៏ដោយ វា​មិនមែន​ជា​ការស្រាវជ្រាវ​ថា​តើ វ៉ាក់សាំង​បង្ការ​វីរុស HPV អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ក្រពេញប្រូ​ស្តា​តឡើយ​។ 

​យ៉ាងណាមិញ ការស្រាវជ្រាវ​នេះ​មាន​គោលដៅ​ចង់ដឹងថា​តើ​វា​អាច​មាន​ទំនាក់ទំនង​រវាង​វីរុស HPV និង​មហារីក​ក្រពេញប្រូ​ស្តាតឬ​អត់ ដោយសារតែ​សេចក្តីរាយការណ៍​ដែឡ​មាន​ហើយ​នោះ​បាន​ផ្តល់​នូវ​ចម្លើយ​ខុសគ្នា​។ 

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ឯកសារ​វិទ្យាសាស្ត្រ​ចំនួន ៣០ ដែល​មាន​ការសិក្សា​លើ​បុរស​ច្រើនជាង ៦០០០​នាក់ ដោយ​ក្នុង​នោះ​មាន​ខ្លះ​ត្រូវបាន​គេ​បញ្ជាក់ថា​មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។ ឯកសារ​ទាំងនោះ​ក៏​បាន​ថា​ម​ដាន​ថា​តើ​បុរស​ទាំង​នេះ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​វីរុស​បង្ក​មហារីក​ខ្លាំង​ដែរ​ឬ​អត់ នោះ​គឺ HPV 16 ឬ HPV 18​។ 

​ការសិក្សា​ភាគច្រើន​បាន​ពិនិត្យ​ទៅលើ HPV 16 ហើយ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​តិចតួច​មួយ​ជាមួយនឹង​មហារីក​ក្រពេញប្រូ​ស្តាត ប៉ុន្តែ​វា​ក៏​មាន​រឿង​មិន​ប្រាកដ​ច្រើន​ដែរ​។ 

​ជា​អ​កុសល្យ ការវិភាគ​នេះ​មាន​នូវ​ភាព​មិន​ស្រដៀង​គ្នា​មួយ​ចំនួន និង​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​ទៅលើ​ការ​សិក្សា​ដែល​មាន​ដែរ​។ មានន័យ​ថា ការ​រំលឹក​ឡើងវិញ​នេះ​មិន​អាច​ប​ញ​ញ​ជាក់​នូវ​ទំនាក់ទំនង​ច្បាស់លាស់​មួយ​រវាង​វីរុស HPV និង​មហារីក​ក្រពេញប្រូ​ស្តា​តឡើយ​។ 

​ស្ថិត​ក្នុង​ដំណាក់កាល​នេះ វា​មិន​មាន​រឿង​ពិតប្រាកដ​ណាមួយ​ដែលថា ការផ្តល់​វ៉ាក់សាំង​បង្ការ​វីរុស HPV លើ​បុរស​នឹង​អាច​មាន​ប្រសិទ្ធភាព​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តឡើយ​។ ថ្មីៗ​នេះ មានតែ​ក្មេងស្រី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស HPV (Gardasil ដែល​អាច​ការពារ​ប្រភេទ​វីរុស​បង្ក​មហារីក​មាត់ស្បូន HPV16 និង HPV 18)៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play