សុខភាពបុរស

ទំហំលិង្គ និងអារម្មណ៍របស់មនុស្សប្រុស

បុរសនៅគ្រប់ទីកន្លែងច្រើនតែព្រួយបារម្ភថា លិង្គរបស់ពួកគេតូច ឬគិតថាវានឹងមិនអាចបំពេញចិត្តនារីដែលជាដៃគូរបស់ខ្លួន។ ប៉ុន្តែ ការស្រាវជ្រាវបានបង្ហាញថា បុរសភាគច្រើនមើលស្រាលលើទំហំ និងសមត្ថភាពរបស់ពួកគេ។

បើនិយាយរឿងផ្លូវភេទ បុរសតែងតែគិតសំខាន់ខ្លាំងលើទំហំលិង្គរបស់ពួកគេ។ វប្បធម៌ជាច្រើនភ្ជាប់ទំហំលិង្គជាមួយនឹងភាពជាបុរស។ ពេញមួយជីវិត វាបានក្លាយជានិមិត្តសញ្ញានៃគុណសម្បត្តិដូចជាព្រហ្មចារី សមត្ថភាព និងភាពក្លាហានផងដែរ។

បុរសខ្លះមានអារម្មណ៍មិនល្អ ហើយក៏ព្យាយាមបង្កើនទំហំលិង្គរបស់ពួកគេតានវិធីសាស្ត្រនានា។ ការមានអារម្មណ៍បែបនេះអាចបំផ្លាញដល់ជំនឿចិត្ត និងប៉ះពាល់ដល់ជីវភាពសង្គមរបស់ពួកគេ។

ក្រុមហ៊ុននៅជុំវិញពិភពលោកបានកេងយកចំណាប់អារម្មណ៍នេះ ដោយការលក់ថ្នាំពង្រឹង និងពង្រីកលិង្គ ដែលសន្យាថានឹងបង្កើនប្រវែង និងទំហំរបស់បុរស ឬជួយឲ្យសមត្ថភាពរបស់លិង្គត្រឡប់មកវិញ។

វាស់ទំហំលិង្គរបស់អ្នក
បុរសជាញឹកញាប់មានទស្សនៈមិនត្រឹមត្រូវលើលិង្គរបស់ពួកគេ។ បុរសខ្លះតែងគិតថា វាហាក់ដូចជាខ្លី ឬតូចជាងធម្មតា។ 

ទំហំលិង្គជាមធ្យម
មិនមានតួលេខប្រវែងជាមធ្យមសម្រាប់ក្មេងជំទង់ទេ ព្រោះមនុស្សម្នាក់ៗមានអត្រាឡើងចុះពេលរឹងខុសៗគ្នា។

យោងតាមការសិក្សាមួយក្នុងឆ្នាំ ២០១៥ លើបុរសជាង ១៥០០០ នាក់ ទំហំមធ្យមរបស់លិង្គមនុស្សពេញវ័យគឺ ៖ ប្រវែង: ១៣,១២ សង់ទីម៉ែត្រ នៅពេលឡើងរឹង។

លិង្គខ្លះត្រង់ លិង្គខ្លះវៀច។ ខ្លះមានពត់បន្តិចនៅខាងឆ្វេង ឬស្ដាំ។ វាមិនមានរូបរាងត្រឹមត្រូវនោះទេ។ ប្រសិនបើលិង្គអ្នកកោងធំ ឬធ្វើឲ្យអ្នកឈឺចាប់ ឬពិបាកក្នុងការរួមភេទ សូមទៅជួបគ្រូពេទ្យរបស់អ្នក។ ជួនកាល បញ្ហាទាំងនេះអាចជារោគសញ្ញានៃជំងឺលើលិង្គ (Peyronie)។

លិង្គរបស់ក្មេងប្រុសអភិវឌ្ឍនៅអាយុ និងអត្រាខុសគ្នា។ ក្នុងអំឡុងពេលពេញវ័យជាធម្មតាចាប់ពីអាយុ ១១ និង ១៨ ឆ្នាំ លិង្គ និងពងស្វាសរីកចម្រើនកាន់តែលឿន ហើយលិង្គមិនលូតលាស់រហូតដល់អាយុ ២១ ឆ្នាំ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play