របៀបរកលុយ

សម្រង់ឃ្លាទាំង ១៣ ដែលអាចជួយឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន

ថ្វីបើឆាកជីវិតមនុស្សត្រូវជួបនឹងបញ្ហាជាច្រើនរាប់មិនអស់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ អ្នកគួរតែស្វែងរក និងធ្វើយ៉ាងជួយឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន តាមរយៈការផ្លាស់ប្តូរផ្នត់គំនិត និងទង្វើប្រចាំថ្ងៃរបស់អ្នក។

ខាងក្រោមនេះ គឺជាសម្រង់ឃ្លាទាំង ១៣ ដែលអាចជួយឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន ៖

1.    ជំងឺដែលបំផ្លាញភាពជោគជ័យរបស់អ្នក គឺ ជំងឺលោភលន់

2.    ជំងឺដែលបំផ្លាញភាពជោគជ័យរបស់អ្នក គឺ ជំងឺច្រណែនឈ្នានីស

3.    បើមានថ្នាំណា លេបហើយសប្បាយចិត្ត មិនដឹងជាល្អយ៉ាងណាទេ

4.    ផ្តល់តម្លៃឲ្យខ្លួនឯង ហើយត្រូវដឹងថា មនុស្សប្រភេទណាដែលមានតម្លៃ ហើយស័ក្តសមនឹងអ្នក

5.    កុំបំផ្លាញអ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង

6.    គំនិតច្រើន ប្រសើរជាងគំនិតតិច

7.    ស្នេហា ជាការលះបង់ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់

8.    គ្រប់ឱកាស សុទ្ធតែមានការលំបាក ហើយការលំបាក សុទ្ធតែជាឱកាសសម្រាប់អ្នក

9.    ម្សិលមិញ យើងអាចធ្វើបាន ម្សិលមិញ យើងអាចឆ្លងកាត់បាន ចុះហេតុអ្វីថ្ងៃនេះ អ្នកធ្វើមិនបាន?

10.    ត្រូវជឿជាក់លើខ្លួនឯង ទោះបីពេលនេះ គ្មាននរណាជឿទុកចិត្តអ្នកក៏ដោយ

11.    ពុកម៉ែចាស់ហើយ បើអាច ធ្វើឲ្យគាត់ញញឹមឲ្យបានច្រើ

12.    បើអ្នកគិតអាក្រក់ ហើយធ្វើអាក្រក់ នោះលទ្ធផល ក៏អាក្រក់ទៅតាមនោះដែរ

13.    បើអ្នកគិតល្អ ហើយធ្វើល្អ នោះលទ្ធផល ក៏ល្អទៅតាមនោះដែរ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.success.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play