ជំងឺទូទៅ

មិន​ដល់ ១០​នាទី​ឡើយ អ្នក​នឹង​មាន​កម្លាំង​ឡើងវិញ​នៅពេល​ធ្វើ​រឿង​ទាំងនេះ​

​តើ​ភ្នែក​អ្នក​ចេះ​តែ​ទន់ ហើយ​ងងុយគេង​នៅ​ពេល​រសៀល​មែន​ទេ​? នៅពេល​ដែល​ថាមពល​ក្នុង​រាងកាយ​ថយចុះ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ស្ករ​គ្រាប់ ផឹក​កាហ្វេ ឬ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អី​។ ជាតិ​ស្ករ និង​កាហ្វេ​អ៊ី​ន​ប្រហេល​ជា​ធ្វើឲ្យ​អ្នក​មាន​កម្លាំង​ភ្លាមៗ​មែន តែ​វា​នឹង​បាត់​ទៅ​វិញ​លឿន​ដែរ ហើយ​ក៏​នាំឲ្យ​អស់កម្លាំង​កាន់តែ​ខ្លាំង​ថែម​ទៀត​។ 

​ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​វិញ​យ៉ាង​លឿន​មិន​ដល់ ១០​នាទី​ផង​៖

​ញ៉ាំ​អាហារ​ពេលព្រឹក​
​អញ​នក​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ​ប្រាប់ថា ពួកគេ​មិន​សូវ​អ់សកម្លាំង និង​ស្ត្រេ​ស​ដូច​អ្នក​ដែល​តម​អាហារ​ពេលព្រឹក​ឡើយ​។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​។ វា​នឹង​ជួយ​ការពារ​កុំឲ្យ​អ្នក​ឆាប់​ឃ្លាន ហើយ​មាន​កម្លាំង​បានយូរ​ទៀត​។ 

​ហាត់​យូ​ហ្គា​
​ការសិក្សា​ខ្លះ​បាន​រកឃើញថា ក្បាច់​ហាត់​យូ​ហ្គា​ដែល​មាន​ជំហរ​ជាច្រើន និង​ការដកដង្ហើម​ជ្រៅៗ​នៅពេល​ហាត់ប្រាណ និង​តាំងសមាធិ អាចជា​រឿង​ដ៏​ល្អ​ក្នុង​ការប្រឆាំង​ការ​អស់កម្លាំង​។ 

​បើក​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​
​ការ​ច្រៀង​ចម្រៀង​អាច​ផ្តល់ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ខណៈពេល​ដែល​វា​អាច​បន្ថយ​ស្ត្រេ​ស​អ័រម៉ូន​ក្នុង​រាងកាយ​ផង​។ ដូច្នេះ យក​ល្អ​មុននឹង​ធ្វើ​អ្វីមួយ គួរតែ​ចាក់​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​ជា​មួយ​ផង​ដើម្បី​កុំឲ្យ​មាន​អារម្មណ៍​នឿយហត់​។ 

​ញ៉ាំ​ទឹក​
​ការ​ខ្សោះ​ជាតិ​ទឹក​អាច​ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង​បាន​លឿន​។ អ្នក​មិន​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ​ឲ្យបាន ៨​កែវ​ឡើយ តែ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​បង្គ្រប់​ជា​តិ​ទឹក​ក្នុង​ខ្លួន​។ អ្នក​អាច​និយាយបាន​ថា ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​នៅ​ពេល​អ្នក​មិន​មាន​អារម្មណ៍​ស្រេកទឹក និង​ទឹកនោម​ពណ៌​ថ្លា​។ 

​ញ៉ាំ​សណ្តែកដី ឬ​គ្រាប់​ផ្លែឈើ​
​ចូរ​ញ៉ាំ​គ្រាប់​ផ្លែ​អាល​ម៉ុន ឬ​សណ្តែកដី​មួយ​ក្តាប់ដៃ ព្រោះ​វា​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម និង​អាស៊ីតហ្វូលិ​ក​។ ជីវជាតិ​មួយ​នេះ​សំខាន់​សម្រាប់​ថាមពល និង​ការផលិត​របស់​កោសិកា​។ ការ​កង្វះ​ជីវជាតិ​ទាំងនេះ​អាច​ធ្វើឲ្យ​រាងកា​យឆាប់​អស់​កម្លាំងបាន​។ 

​ធ្វើ​ចលនា​រាងកាយ​
​ការ​ហាត់ប្រាណ​គឺជា​វិធី​បង្កើន​ថាមពល​រាងកាយ​បែប​ធម្មជាតិ ព្រោះ​មិន​ខ្វល់​ថា​អ្នក​ធ្វើ​អ្វី​ឡើយ ឈាម​ដែល​សម្បូរ​អុកស៊ីសែន​នឹង​ជួយ​ផ្គត់ផ្គង់​បេះដូង សាច់ដុំ និង​ខួរក្បាល​បាន​យ៉ាង​ល្អ​។ ការ​ហាត់ប្រាណ​ទៀងទាត់​ក្នុង​មួយ​ថ្ងៃៗ ទោ​បី​ជា​បានតែ ១០​នាទី​ក៏​ដោយ ក៏​នឹង​ជួយ​ឲ្យមាន​ថា​មពលកម្រិត​ខ្ពស់​បាន​ដែរ​។ 

​ប៉ះ​ពន្លឺព្រះអាទិត្យ​
​ការស្រាវជ្រាវ​បានបញ្ជាក់​ថា គ្រាន់​តែ​ដើរ​ខាងក្រៅ​ផ្ទះ​ពីរ​បី​នាទី ក៏​អាច​ជួយ​សម្រួល​អារម្មណ៍​ល្អ បង្កើន​ការចងចាំ និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ដែរ​។ ការ​ដែល​ដើរ​ខាងក្រៅ​ផ្ទះ​អាច​បង្កើន​អារម្មណ៍​ស្រឡាញ់​ខ្លួនឯង​។​

​ទៅ​ក្រៅ​ជួប​មិត្តភក្តិ​
​អារម្មណ៍​មនុស្ស​យើង​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ភាព​ឆ្លង​គ្នា​ទៅវិញទៅមក​យ៉ាង​គួរឲ្យភ្ញាក់ផ្អើល​។ អ្នក​ដែល​មាន​អារម្មណ៍​អវិជ្ជមាន​ជាប់ ព្រមទាំង​មិនសូវ​មាន​កម្លាំងកំហែង​ក្នុង​ខ្លួន​ទៀត​នោះ អាចនឹងទទួល​បាន​ភាព​ធូរស្រាល​វិញ​នៅពេល​បាន​ជួប​មិត្តភ​ក្តិ​ដែល​រីករាយ​ច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play