សុខភាពស្ដ្រី

រោគសញ្ញា​រ៉ាំ​ង​រដូវ​កាន់តែ​ធ្ងន់ធ្ងរ កាន់តែ​ប្រឈម​នឹង​ជំងឺ​បេះដូង​

​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ភាព​ធ្ងន់ធ្ងរ​រោគសញ្ញា​រ៉ាំ​ង​រដូវ​របស់​ស្ត្រី និង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ពួកគេ​។ ខណៈពេល​ដែល​ការស្រាវជ្រាវ​មិន​បាន​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​នៅឡើយ វា​នៅតែ​មិនទាន់​ជា​ការសិក្សា​ដ៏​សំខាន់​មួយ​ដែល​សង្ខេប​ទៅលើ​កត្តា​ប្រឈមមុខ​ចំពោះ​ភេទ​ពិសេស​សម្រាប់​ជំងឺ​បេះដូង​ទេ​។ 

​អ្នកស្រាវជ្រាវ​និយាយថា យើង​គួរតែ​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​ដើម្បី​សួរ​នោម​ទៅលើ​អាការៈរោគ​សញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​ដើម្បី​ជួយ​បង្ការ​បញ្ហា​បេះដូង​។ ការសិក្សា​មួយ​បាន​ធ្វើ​ទៅលើ​ស្ត្រី​រ៉ាំ​ង​រដូវ​ប្រមាណ ១៣៨​នាក់ ដោយ​ធ្វើ​ការប្រៀបធៀប​ងារ​ម្មណ៍ រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ និង​គុណភាព​ជីវិត​ជាមួយនឹង​ការ​សម្គាល់​រឿង​សំខាន់ៗ​ទាក់ទង​នឹង​ភាព​ចាស់​របស​សរសៃឈាម​។ 

​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ការ​រ៉ាំ​ង​រដូវ ភាព​រឹង​របស់​សរសៃ​ឈាម​អាក់ទែ និង​ការ​ខូច​មុខងារ​សរសៃឈាម​មាន​ជាប់​ទាក់ទង​គ្នា​ជាមួយ​នឹង​ភាព​ញឹកញាប់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​រ៉ាំ​ង​រដូវ​លើ​ស្ត្រី ព្រមទាំង​ការថយចុះ​គុណភាព​ជីវិត​របស់​ពួកគេ​ផង​។ 

​ខណៈពេល​ដែល​ការសិក្សា​បាន​រកឃើញ​ទំនាក់ទំនង​ដ៏​ខ្លាំង​មួយ​រវាង ការ​ក្តៅ​ពេញខ្លួន និង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នៃ​ជំងឺ​បេះដូង និង​ការស្លាប់ ការសិក្សា​នេះ​បាន​រកឃើញ​ទៀតថា វា​មាន​ភាព​ញឹកញាប់ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ជាពិសេស​ការ​ក្តៅ​ពេញ​ខ្លួន​តែម្តង ដែល​មាន​ជាប់ទាក់ទង​គ្នា​យ៉ាង​ពិសេស​ជាមួយ​នឹង​ភាព​រឹង​របស់​សរសៃឈាម​អា​ក់ទែ និង​ការ​ខូច​មុខងារ​សរសៃឈាម​។ 

​អ័រម៉ូន​គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា និង​ជា​អ្នកធ្វើ​សកម្មភាព​ដល់​សុខភាព​សរសៃឈាម តាមរយៈ​ឥទ្ធិពល​របស់​វា​ទៅ​លើ​អ័រម៉ូន​មួយទៀត​ឈ្មោះថា Serotonin ដែល​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​សីតុណ្ហភាព សរសៃប្រសាទ​និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម​។ ការថយចុះ​របស់​អ័រម៉ូន​អេ​ស្ត្រូជែន​ក្នុងពេល​រ៉ាំងរដូវ​ប្រហែលជា​ចូល​រួមដល់​ការផ្លាស់ប្តូរ​ការប្រឈ​មនឹង​ជំងឺ​បេះ​ដូងដែរ​។ ដូច្នេះហើយ ការ​ក្តៅ​ពេញ​ខ្លួន​ប្រហែល​ជា​ផ្តល់នូវ​រឿង​ពិត​នៃ​ការប្រឈមមុខ​នឹង​បញ្ហា​សរសៃឈាម​របស់​ស្ត្រី​ដែរ​។ 

​ការព្យាបាល​ដោយ​អ័រម៉ូន​គឺជា​ជម្រើស​ព្យាបាល​មួយ​ផ្សេង​ទៀត ប៉ុន្តែ​វា​មាន​ទំនាក់ទំនង​នឹង​ជំងឺ​មហារីក ហើយក៏​អាច​កើត​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បានដែរ​។ ដូច្នេះ​ហើយ​វា​គឺជា​រឿង​ពិបាក​លើ​ការសម្រេចចិត្ត​ថា​ត្រូវ​ព្យាបាល​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​នេះ​ជាមួយនឹង​ថ្នាំ​អ័រម៉ូន​ឬ​អត់ ដោយសារ​តែ​វា​មាន​ផល​រំខាន និង​ការប្រឈមមុខ​ផ្ទាល់ខ្លួន​របស់​វា​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play