សុខភាពបុរស

ការពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​៖ រោគសញ្ញា ៦​យ៉ាង​នៃ​ជំងឺមហារីក​ពងស្វាស​

​រឿង​នេះ​មិន​ខុសគ្នា​នឹង​ស្ត្រី​ឡើយ​ដែល​ត្រូវ​ការលើកទឹកចិត្ត​ឲ្យ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង ដូច្នេះ​បុរស​ក៏​ត្រូវ​ធ្វើការ​ពី​និត្យ​ពងស្វាស​ដោយ​ខ្លួនឯង​ជា​រៀងរាល់​ខែ​ដែរ​ដើម្បី​តាមដាន​រក​មើល​ថា​មាន​ជំងឺមហារីក​ពងស្វាស​ឬ​អត់​។ 

​ជំងឺមហារីក​ពងស្វាស​គឺ​ជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី ១៥ ទៅ​៣៤​ឆ្នាំ​។ ជា​រៀងរាល់ឆ្នាំ បុរស​ប្រហែល ៩០០០​នាក់​នឹង​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ជំងឺមហារីក​ពងស្វាស​ក្នុង​សហរដ្ឋអាមេរិក​។ ថ្វី​បើ​មូលហេតុ​នៃ​ជំងឺ​នេះ​មិន​ទាន់​ដឹង​នៅឡើយ តែ​វា​ច្រើន​តែ​កើត​ឡើង​ជា​ញឹកញាប់​លើ​បុរស​វ័យក្មេង និង​អ្នកមាន​ជំងឺ​ពង​ទ​ក ឬ​មាន​ភាពមិនធម្មតា​នៃ​ពងស្វាស​ពី​កំណើត​។ ជំងឺមហារីក​ពងស្វាស​ក៏​មាន​ជា​ញឹកញាប់​លើ​បុរស​ស្បែក​ស​ផងដែរ​។ សំណាង​ដែរ មហារីក​ពងស្វាស​គឺមាន​អត្រា​នៃ​ការព្យាបាល​ជាច្រើន​នៅ​ពេល​រក​ឃើញ​ក្នុងដំណាក់កាល​ភ្លាមៗ​។ 

​ករណី​មហារីក​ពងស្វាស​ភាគច្រើន​ត្រូវបាន​រកឃើញ​ដោយ​បុរស​ស​ខ្លួនឯង​។ រោគសញ្ញា​នៃ​ជំងឺមហារីក​ពងស្វាស​មា​ន​ដូចជា​៖
1.​    ​មាន​ដុំ ឬ​ហើម​ក្នុង​ពងស្វាស​ដែល​មិន​មាន​ការឈឺចាប់​
2.​    ​ឈឺ ឬ​មិន​ស្រួល​ក្នុង​ពងស្វាស ឬ​ក្នុង​ថង់​ពងស្វាស​
3.​    ​រាល់​ការរីក​ធំ​នៃ​ពងស្វាស ឬ​ការប្រែប្រួល​របៀប​ដែល​អ្នក​ធ្លាប់តែ​ស្ទាប់​ដឹង​
4.​    ​មាន​អារម្មណ៍​ថា​ពងស្វាស​ធ្ងន់ៗ​
5.​    ​ឈឺ​ងំ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ខ្នង ឬ​គ្រលាន​
6.​    ​មាន​ដក​ទឹក​ភ្លាមៗ​ក្នុង​ថង់​ពងស្វាស​

​ការពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​រាល់​ខែ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យធ្វើ​លើ​បុរស​គ្រប់​គ្នា​ក្រោយ​ពី​ពួកគេ​ឈានដល់​អាយុ​ពេញវ័យ​ហើយ​។ ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការពិនិត្យ​ខ្លួនឯង​គឺ​ក្នុង​ពេល ឬ​ក្រោយ​ពេល​ងូតទឹក​រួច ព្រោះ​វា​ជា​ពេលវេលា​ដែល​ស្បែក​ពងស្វាស​ធូរ​។ ដើម្បី​ពិនិត្យ បុរស​គួរតែ​ពិនិត្យ​ពងស្វាស​ទាំងសងខាង​ដាច់ពីគ្នា តាមរយៈ​ការ​លុញ​ថ្ន​មៗ​ដោយ​ប្រើ​ម្រាម​មេដៃ និង​ចង្អុ​រដៃ​។ បុរស​ខ្លួនឯង​គួរតែ​ពិនិត្យ និង​ស្ទាប់រ​ក​មើល​ដុំ​ដែល​រឹង ឬ​ការប្រែប្រួល​ផ្សេងៗ​ទៅលើ​ទំហំ រូបរាង ឬ​សភាព​របស់​ពងស្វាស​ផ្ទាល់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play