របកគំហើញសុខភាពថ្មីៗ

ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន​របស់​ទារក​នៅ​ថ្ងៃក្រោយ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online ចំពោះ​ការសិក្សា​ថ្មី​មួយ​ទៅលើ​ឥទ្ធិពល​ខ្លាំងក្លា​នៃ​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុងពេល​មាន​ផ្ទៃពោះ បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​លេបថ្នាំ​បំបាត់​ការឈឺចាប់​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​លើ​កូនប្រុស​ដែល​មិន​ទាន់​កើត​របស់​ពួកគេ​បាន​។ 

​រឿង​នេះ​អាច​នឹង​មិនមែន​ជា​រឿង​ជាក់ស្តែង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​មែន ដូច្នេះ​អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​សត្វ និង​ការស្រាវជ្រាវ​ក្នុង​មន្ទីរពិសោធន៍​ដែល​មាន​ការប្រើប្រាស់​ជាលិកា​ទារក​មនុស្ស ដើម្បី​ព្យាយាម​បង្កើត​ការចម្លង​ថ្មី​ចំពោះ​ឥទ្ធិពល​នៃ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​គេ​ប្រើ​ក្នុងពេល​មាន​ផ្ទៃពោះ​។ 

​ពួកគេ​បាន​រកឃើញថា ជាលិកា​របស់​ទា​រកម​នុស្ស​ដែល​ប៉ះពាល់​នឹង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល និង​ថ្នាំ Ibuprofen រយៈពេល​មួយ​សប្តាហ៍ មាន​ការថយចុះ​ចំនួន​កោសិកា​ដែល​លូតលាស់​ក្នុង​មេ​ជីវិត​ឈ្មោល និង​ញី​។ អ្នកស្រាវជ្រាវ​និយាយថា លទ្ធផល​ពួកគេ​បាន​បង្កើន​នូវ​ការបារម្ភ​អំពី​ការប្រើប្រាស់​ថ្នាំ​បំបាត់​ឈឺចាប់​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះថា វា​អាច​ធ្វើឲ្យ​ទារ​កមិនទាន់​កើត​នេះ​មាន​បញ្ហា​នៃ​លទ្ធភាព​មាន​កូន​បានរ​បស់​ពួកគេ​។ 

​បញ្ហា​ជាក់​ស្តែក​ជាមួយនឹង​ការសិក្សា​នេះ​គឺថា វា​ត្រូវ​បាន​គេ​ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ ហើយ​ក្នុង​ជាលិកា​ដែល​លូតលាស់​ក្នុង​ចាន​របស់​មន្ទីរពិសោធន៍​ទៀត ដូច្នេះ​វា​មិន​អាច​បង្ហាញ​យើង​នូវ​ការ​ពិត​ថា ឥទ្ធិពល​ថ្នាំ​បំបាត់​ឈឺចាប់​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។ វា​ក៏​មិន​អាច​និយាយថា តើ​ឥទ្ធិពល​នៃ​ថ្នាំ​បំបាត់​ការឈឺចាប់​នេះ​អាច​ត្រឡប់​មក​ធម្មតា​វិញ​បាន​ឬ​អត់​ដែរ​។ 

​តាម​ក្បួន​ណែនាំ​ថ្មី​បាន​ណែនាំ​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ច្រើន​តែ​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​នៅពេល​ប្រើ​កម្រិត​ទើប​បំផុត​ក៏​ជា​រឿង​ល្អ​ដែរ​។ ថ្នាំ Ibuprofen គួរតែ​ចៀសវាង​ក្នុងពេល​មាន​ផ្ទៃពោះ​បើសិនជា​អ្នក​មិន​មាន​ការណែនាំ​ពី​គ្រូពេទ្យ​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play