សុខភាពស្ដ្រី

សុដន់​ឈឺ​ហើយ​ហើម​: គួរ​ធ្វើ​ដូចម្តេច​?


​បើសិនជា​សុដន់​របស់​អ្នក​ឈឺ​ហើយ​ក្រហម វា​អាច​ជា​ការ​រលាក​សុដន់​។ នេះ​មានន័យ​ថា ជាលិកា​របស់​សុដន់​ទៅ​ជា​ក្រហម និង​ហើម ព្រមទាំង​ឈឺចាប់​។ វា​អាច​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​បំបៅ​ដោះកូន​។​
​លើសពីនេះទៅទៀត ការ​រលាក​សុដន់​ក៏​អាច​បង្ក​ជា​អា​ការៈបន្ថែម​ដូចជា​៖
• សុដន់​ទៅជា​ក្រហម ហើម និង​ក្តៅ​
• តឹង​សុដន់​
• មាន​ដុំ​ដែល​រឹង​នៅក្នុង​សុដន់​
• ហូរ​ទឹករំអិល​តាម​ក្បាល​សុដន់​
• មាន​អា​ការៈដូ​ច​ជំងឺ​ផ្តាសាយ​ដូចជា ឈឺ​ខ្លួន ក្តៅខ្លួន និង​គ្រុន​
​ចូរ​ទៅ​ជួប​ពេទ្យ​បើសិន​ជា​អ្នក​អាច​មាន​បញ្ហា​រលាក​សុដន់ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​កើត​ជា​ខ្ទុះ​បាន​បើសិនជា​មិន​បាន​ព្យាបាល​ទេ​។ គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ផ្សះ​ព្យាបាល​បើសិនជា​វា​ជា​ការបង្ក​រោគ​មែន​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play