សុខភាពបុរស

អ្វីដែលស្ត្រីគិត ចំពោះទំហំលិង្គបុរស

របាយការណ៍របស់សាស្រ្តាចារ្យ Wylie អ្នកជំនាញផ្នែកសុខភាពផ្លូវភេទបានរកឃើញពីភាពខុសគ្នារវាងអ្វីដែលស្ត្រី និងបុរសគិតជុំវិញទំហំលិង្គរបស់បុរសភេទ។ ស្ត្រីភាគច្រើន (៨៥%) បានបំពេញចិត្តនឹងទំហំលិង្គដៃគូរបស់ពួកគេ តែបុរស ៥៥% ប៉ុណ្ណោះ ដែលពេញចិត្តនឹងទំហំលិង្គខ្លួនឯង។

យោងតាមសាស្ត្រាចារ្យ Wylie បញ្ហានៃការទាក់ទាញដល់ស្ត្រី គឺមានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវភាគច្រើនបានបង្ហាញថា ទំហំលិង្គ គឺមានស្ថិតក្នុងកម្រិតមួយទាបប៉ុណ្ណោះនៃតម្រូវការអាទិភាពរបស់ស្ត្រីភេទ បើធៀបនឹងបុគ្គលិកលក្ខណៈ រូបរាង និងការសំអិតសំអាងរបស់បុរស។

សាស្ត្រាចារ្យ Wylie និយាយថា "វាអាចជាការភ្ញាក់ផ្អើលចំពោះបុរសវ័យក្មេងមួយចំនួន ប៉ុន្ដែស្ត្រីភាគច្រើនមានចំណាប់អារម្មណ៍តិចតួចលើទំហំលិង្គរបស់ពួកគេ ហើយវាត្រូវបានបង្ហាញនៅក្នុងការសិក្សាជាច្រើនក្នុងពេលកន្លងមក"។

គាត់និយាយថា ការស្រាវជ្រាវបានបង្ហាញថា នៅពេលនិយាយអំពីការរួមភេទ ស្ត្រីមានការចាប់អារម្មណ៍ច្រើនជាងថាតើអ្នកមានមនោសញ្ចេតនាទន់ភ្លន់ និងងាយយល់ពីតម្រូវការ និងបំណងប្រាថ្នារបស់ពួកគេ ច្រើនជាងទំហំលិង្គរបស់អ្នក។

ប្រសិនបើអ្នកនៅតែបារម្ភអំពីទំហំលិង្គរបស់អ្នក

ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ឬគ្រូពេទ្យមានប្រយោជន៍ច្រើន ចំពោះបុរសដែលមានការបារម្ភពីលិង្គ។ ការព្យាបាលជួយអ្នកជំងឺកំណត់ និងកែតម្រូវទស្សនៈមិនត្រឹមត្រូវណាមួយអំពីលិង្គរបស់ពួកគេ ជួយកសាងទំនុកចិត្តលើខ្លួនឯង និងយកឈ្នះការភ័យខ្លាចអំពីទំនាក់ទំនងផ្លូវភេទ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play