សុខភាពស្ដ្រី

សុខភាពស្ត្រី ៖ សុខៗស្រាប់តែហូរឈាម វាអាចបណ្តាលមកពីមូលហេតុទាំងនេះ

មានមូលហេតុផ្សេងៗគ្នានៃការហូរឈាមចន្លោះពេលមករដូវរបស់អ្នក។ ស្ត្រីមួយចំនួនប្រហែលជាមិនមានអ្វីព្រួយបារម្ភនោះទេ ប៉ុន្តែ អ្នកត្រូវស្វែងរកដំបូន្មានពីគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យ ឬព្រួយបារម្ភខ្លាំងជាងធម្មតា។

ការពន្យារកំណើតដោយអ័រម៉ូន
ការហូរឈាមមិនទៀងទាត់ ដូចជាការហូរឈាមចន្លោះពេលមករដូវ ច្រើនកើតមានឡើងក្នុងរយៈពេលបីខែដំបូងនៃការចាប់ផ្តើមការពន្យាកំណើតដោយប្រើអ័រម៉ូនដូចជា ៖
•    ការរួមបញ្ចូលគ្នានូវថ្នាំពន្យារកំណើត
•    ថ្នាំពន្យារកំណើតតែមួយគត់
•    បន្ទះ ឬបំណះពន្យារកំណើត (ដុំពន្យារកំណើត)
•    ការចាក់ថ្នាំពន្យារកំណើត។ល។
ប្រសិនបើអ្នកព្រួយបារម្ភអំពីការហូរឈាម ឬវាមានរយៈពេលយូរជាង ៣ ខែអ្នកគួរស្វែងរកការណែនាំពីគ្រូពេទ្យជំនាញ។

អ្នកក៏អាចហូរឈាម ចន្លោះពេលមករដូវដែ ប្រសិនបើអ្នក ៖
•    ខកខានការប្រើថ្នាំពន្យារកំណើត
•    មានបញ្ហាជាមួយនឹងទ្វារមាសរបស់អ្នក
•    ការប្រើថ្នាំណាមួយ
•    ការកើតមានជំងឺ។ល។

មូលហេតុផ្សេងទៀត
មូលហេតុផ្សេងទៀតនៃការហូរឈាមរួមមាន ៖

•    ការប្រើថ្នាំពន្យារកំណើត
•    ការរងរបួសនៃទ្វាមាស - ឧទាហរណ៍ពីការរួមភេទខ្លាំងពេក
•    មានការពន្លូតកូនកាលពីពេលថ្មីៗនេះ
•    ជំងឺឆ្លងតាមការរួមភេទ (STIs) ដូចជា Chlamydia - វាជាគំនិតល្អក្នុងការធ្វើតេស្តប្រសិនបើអ្នកទើបតែបានរួមភេទដោយគ្មានការការពារជាមួយដៃគូថ្មីៗ
•    អ័រម៉ូនបន្តពូជមិនដំណើរការតាមធម្មតា - នេះជារឿងធម្មតាទេ ចំពោះស្ត្រីឈានជិតដល់ការរាំងរដូវ ឬចំពោះស្ត្រីដែលមានរោគសញ្ញាដុំសាច់ច្រើន
•    ភាពតានតឹង
•    ការស្ងួតទ្វារមាស
•    ជំងឺស្ត្រី
•    ជំងឺមហារីក៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play