ជំងឺទូទៅ

មូលហេតុ​ញឹកញាប់​ដែល​ធ្វើអោយ​អ្នក​ឈឺទ្រូង​


​ការ​ឈឺទ្រូង​ភាគច្រើន​មិនមែន​ទាក់ទង​នឹង​បេះដូង​ទេ ហើយ​ក៏​មិនមែន​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែរ​។ មូលហេតុ​ញឹកញាប់​មួយចំនួន​នៃ​ការ​ឈឺទ្រូង​នោះ​មានដូចជា​៖
• ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក​
• ការឈឺ​សាច់ដុំ​នៅ​ដើមទ្រូង​
• រលាក​សន្លាក់​ឆ្អឹងខ្ចី​
• ការ​ថប់​អារម្មណ៍ ឬ​ភ័យ​អ្វីមួយ​ខ្លាំង​
• មាន​ជំងឺ​សួត​ដូចជា រលាក​សួត ឬ​រលាក​ស្រោម​សួត​
​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​ឈឺទ្រូង​ដែរ​នោះ​មានដូចជា​៖
• ជំងឺ​រើម​
• រលាក​សុដន់​
• រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​
• ដំបៅ​ក្រពះ​
• ជំងឺ​ស្ទះ​កំណក​ឈាម​ក្នុង​សួត​
• ជំងឺ​រលាក​ស្រោម​បេះដូង​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី សូម​ទាក់ទង​លេខ​សង្គ្រោះបន្ទាន់​ភ្លាម​បើសិនជា​អ្នក​ស្រាប់តែ​មាន​អា​ការៈឈឺ​ទ្រូង​ខ្លាំង​ក្លា​ភ្លាមៗ ជាពិសេស​បើសិនជា​ការ​ឈឺទ្រូង​នោះ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖
• មាន​អារម្មណ៍​ថា​ធ្ងន់ៗ មាន​អ្វី​សង្កត់ ឬ​តឹង​ក្នុង​ទ្រូង​
• យូរ​ជាង ១៥​នាទី​
• ការឈឺចាប់​រាលដាល​ទៅ​ដៃ ខ្នង ឬ​ថ្គាម​
• កើត​មាន​អា​ការៈបន្ថែម​ទៀត​ជាមួយ​គ្នា​ដូចជា ពិបាក​ដកដង្ហើម ចង្អោ​រ បែក​ញើស ឬ​ក្អកមាន​ឈាម​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play