របកគំហើញសុខភាពថ្មីៗ

​ស្ត្រី​ជនជាតិ​អាមេរិក​មិនសូវ​ត្រូវ​ការប្រើ​ថ្នាំ Statin ដូច​បុរស​ឡើយ​

​តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ជីវិត​រស់​ពី​ជំងឺ​គាំងបេះដូង​ទំនងជា​មិន​សូវ​ត្រូវ​ការប្រើ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល Statin ច្រើន​ដូច​បុរស​ឡើយ ក្នុង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ម្តងទៀត​។ អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ទិន្នន័យ​មនុស្សពេញវ័យ​ជនជាតិ​អាមេរិក​ច្រើនជាង ៨៨០០០​នាក់ ដែល​បាន​ប្រើ​ថ្នាំ Statin តាម​វេជ្ជបញ្ជា​ក្រោយពី​មាន​ជំងឺ​គាំងបេះដូង​រួច​ក្នុង​ឆ្នាំ​២០១៤ ដល់ ២០១៥​។ ពិតណាស់ ៥៦​ភាគរយ​នៃ​បុរស និង ស្ត្រី ៤៧​ភាគរយ​គឺ​ត្រូវ​ការប្រើ​ថ្នាំ Statin ក្នុង​កម្រិត​ខ្ពស់​។ 

​ការសិក្សា​ជា​អតិភា​ពបាន​រកឃើញថា ស្ត្រី​ទំនងជា​មិនសូវ​ត្រូវ​ការ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ Statins ក្រោយពី​មាន​ជំងឺ​គាំងបេះដូង​រួច ដូច​បុរស​ឡើយ​។ ការសិក្សា​នេះ​បង្ហាញថា ទោះបីជា​នៅ​ពេល​ស្ត្រី​តម្រូវឲ្យ​ប្រើ​ថ្នាំ Statins ក៏ដោយ ក៏​អាច​ប្រើ​ក្នុង​កម្រិត​ទាប​ជាង​ការណែនាំ​ដែរ​។ 

​យ៉ាងណាមិញ ការប្រើប្រាស់​ថ្នាំ Statin កម្រិត​ទាប​លើ​ស្ត្រី គឺ​មិន​ទាក់ទង​នឹង​អាយុ ឬ​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដែល​ពួកគេ​មាន​នៅឡើយ​។ ប៉ុន្តែ​រឿង​នេះ​គួរតែ​មាន​ការស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​យល់ដឹង​អំពី​ក្បួន​ណែនាំ​លើ​ការប្រើប្រាស់​ចំពោះ​ស្ត្រី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play