សុខភាពកុមារ

​ក្មេងស្រី​ដែល​កើត​ពី​ម្តាយ​ធាត់​អាច​នឹង​ឆាប់​ពេញវ័យ​

​តាម​ការសិក្សា​ថ្មី​ដ៏​ធំ​មួយ​បានឲ្យដឹងថា ក្មេងស្រី​ដែល​កើត​ពី​ម្តាយ​ធាត់ៗ ឬ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ប្រហែល​ជា​ឆាប់​ពេញវ័យ​ជាង​ក្មេងស្រី​ធម្មតា​។ អ្នកស្រាវជ្រាវ​និយាយថា ការ​រក​ឃើញ​របស់​ពួកគេ​អាច​នាំឲ្យ​កើត​ជា​វិធីសាស្ត្រ​ថ្មីៗ​ជាច្រើន​ដើម្បី​គ្រប់គ្រង​ភាព​ឆាប់​ពេញវ័យ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេងស្រី​រយៈពេល​វែង​បាន​។ 

​យើង​សុទ្ធតែ​ដឹង​ហើយ​ថា ទម្ងន់​របស់​ម្តាយ​អាច​ជះ​ឥទ្ធិពល​ដល់​ទម្ងន់រ​បស់​កូន​ខ្លួនឯងបាន​។ អ្វី​ដែល​យើង​នឹង​សិក្សា​នោះ​គឺថា ក្នុង​ស្បូន​ស្ត្រី​ក៏​ប្រហែល​ជា​ប៉ះពាល់​ដល់​ពេលវេលា​នៃ​ការលូតលាស់​ភាព​ពេញវ័យ​របស់​ទារក​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​អ​នា​គត់​បាន ដែល​យើង​នេះ​ទាក់ទង​នឹង​ខួរក្បាល​មនុស្ស​ដែល​លូតលាស់ និង​ការបញ្ចេញ​អ័រម៉ូន​ក្នុង​ខួរក្បាល​តែម្តង​។ 

​សម្រាប់​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​សុខភាព​មេ​តា​បូលិ​ក​របស់​ស្ត្រី​ច្រើន​ជាង ១៥០០០​នាក់ និង​ការចាប់ផ្តើម​ពេញវ័យ​លើ​កូនស្រី​របស់​ពួកគេ​។ ក្នុង​ចំនួន​លូតលាស់​នៃ​ក្មេងស្រី​អាយុ ៦ ទៅ​១១​ឆ្នាំ គឺជា​ការ​ឈាន​ជើង​ចូលទៅ​ក្នុង​ភាព​ពេញវ័យ ហើយ​អ្នក​ស្រាវជ្រាវ​បាន​កំពុងតែ​ព្យាយាម​ស្វែងយល់​អំពី​មូលហេតុ​របស់​វា​។ ការ​ដែល​ឆាប់​ពេញវ័យ​ប្រហែលជា​ធ្វើឲ្យ​ក្មេងស្រី​ប្រឈម​កាន់តែខ្លាំង​នឹង​បញ្ហា​សុខភាព​នៅ​ថ្ងៃក្រោយ​រួមទាំង ការ​ធាត់​ជ្រុល ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ និង​មហារីក​ជាដើម​។ វា​ក៏​អាច​នាំ​ឲ្យ​ឆាប់​មាន​សកម្មភាព​ផ្លូវភេទ និង​មាន​ផ្ទៃពោះ ព្រមទាំង​ការបាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​ផងដែរ​។ 

​ក្មេងស្រី​ដែល​កើត​ពី​ម្តាយ​ធាត់​ជ្រុល​ទំនងជា​ឆាប​លូតលាស់​សុដន់ រហូតដល់ ៤០​ភាគរយ​។ ហើយ​សម្រាប់​កូនស្រី​របស់​ម្តាយ​ដែល​ធា​ត់ៗ ការលូតលាស់​សុដន់​លឿន​គឺមាន ២០​ភាគរយ​ឡើងទៅ​។ 

​ការប៉ះពាល់​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ក៏​ជាប់ទាក់ទង​នឹង​ការ​ឆាប់​លូតលាស់​សុដន់​ដែរ​។ យ៉ាងណាមិញ ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​ករណី​លើក​លែ​ក​មួយ​នៃ​រឿងនេះ​។ 

​ការសិក្សា​នេះ​ត្រូវបាន​គេ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Epidemiology​។ 

​យក​ល្អ​គួរតែ​កត់សម្គាល់ថា ការសិក្សា​គ្រាន់តែ​រក​ឃើញ​ទំនាក់ទំនង​មួយ​រវាង​ស្ត្រី​ដែល​ធា​ត់ ឬ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក្នុងពេល​មាន​ផ្ទៃពោះ និង​ការ​ឆាប់​ពេញវ័យ​របស់​កូនស្រី​ពួកគេ​ប៉ុណ្ណោះ​។ គេ​ក៏​មិន​បាន​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​អ្វី​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play