ជំងឺទូទៅ

សញ្ញា​សម្គាល់​ជំងឺ​អូ​ទី​ស​

​ជំងឺ​អូីស​ប្រហែលជា​ត្រូវ​បាន​គេរ​ក​ឃើញ​ក្នុង​អាយុ​វ័យក្មេង តាមរយៈ​ការយកចិត្តទុកដាក់​ទៅលើ​ជំនាញ​សង្គម និង​និយាយ​របស់​ពួកគេ​។ ប៉ុន្តែ​ក្មេង​ទាំងអស់​ដែល​មាន​ជំងឺ​អូ​ទី​ស ឬ Autism Spectrum Disorder (ASD) នឹង​មិន​មាន​រោគសញ្ញា​ដូចៗ​គ្នា ឬធ​ញ​ង​ន់​ធ្ង​រឡើយ​។ 

​យ៉ាងណាមិញ ឪពុក​ម្តាយ​គួរតែ​តាមដាន​នូវ​សញ្ញា​ព្រមាន​ទាំងអស់​ខាងក្រោម​នេះ​ផង​៖
•​    ​ក្មេង​ដែល​មាន​អាយុ ១២​ខែ ជាមួយ​នឹង​ជំងឺ​អូ​ទី​ស​ប្រហែលជា​មិន​ងាក​មើល​អ្នក​ឡើយ​ក្រោយ​ពី​ព្យាយាម​ហៅ​ឈ្មោះ​គេ​ជាច្រើន​ដង​។ 
•​    ​ក្មេង​ដែល​មាន​អាយុ ១៨​ខែ ជាមួយនឹង​ការពន្យា​ពេល​ជំនាញ​នៃ​ការនិយាយ ប្រហែល​ជា​ប្រើ​វិធី​ចង្អុល ធ្វើ​កាយវិការ ឬ​ប្រើ​ទឹកមុខ​ដើម្បី​បញ្ជាក់​នូវ​អ្វី​ដែល​គេ​ចង់​និយាយ​
•​    ​ក្មេង​ដែល​មាន​អាយុ ១៨​ខែ ប្រហែល​ជា​កាត់បន្ថយ​ការនិយាយ​ឡើងវិញ​នូវ​អ្វី​ដែល​បានលឺ​ក្នុង​ទូរទស្សន៍ ឬអ្វី​ដែល​ទើបតែ​បាន​និយាយ​រួច​
•​    ​ក្មេង​ដែល​មាន​អាយុ ២៤​ខែ ប្រហែលជា​មិន​ចេះ​ប្រើ​ខ្សែ​ភ្នែក ឬ​ចែករំលែក​ការសប្បាយ​ជាមួយ​អ្នក​ដទៃ​ឡើយ​៕ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play