ជំងឺទូទៅ

​ឈឺក្បាលបែបណាធ្ងន់ធ្ងរហើយត្រូវសង្គ្រោះបន្ទាន់?


ក្នុងករណីភាគច្រើន ការឈឺក្បាលមិនមែនជាសញ្ញាមួយនៃបញ្ហាធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែអ្វី ដែលកម្រនោះគឺថា វាអាចជាអាការៈមួយនៃជំងឺផ្សេងដូចជា ដាច់សរសៃឈាមខួរក្បាល រលាកស្រោមខួរក្បាល ឬដុំសាច់ក្នុងខួរក្បាល។
ការឈឺក្បាលទំនងជាមានលក្ខណៈធ្ងន់ធ្ងរបើសិនជា៖
• កើតឡើងភ្លាមៗ និងធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបពីមុនមក
• មិនបាត់ទៅវិញ និងកាន់តែធ្ងន់ទៅៗ
• កើតឡើងក្រោយពីមានរបួសនៅក្បាល
• កើតឡើងភ្លាមៗតាមរយៈការក្អក សើច កណ្តាស ផ្លាស់ប្តូរជំហរ ឬធ្វើការងារខ្លាំង
• មានអាការៈដែលបញ្ជាក់អំពីបញ្ហានៅខួរក្បាល ឬប្រព័ន្ធសរសៃប្រសាទដូចជា ខ្សោយ និយាយឡុលៗ វង្វេងវង្វាន់ បាត់បង់ការចងចាំ និងងងុយគេង។
• មានអាការៈបន្ថែមដូចជា ក្តៅខ្លួន រឹងក ឡើងកន្ទួលលើស្បែក ឈឺនៅថ្គាមពេលកំពុងទំពារអាហារ មានបញ្ហាក្នុងការមើលឃើញ ឈឺនៅស្បែកក្បាល ឈឺកាន់តែខ្លាំង និងក្រហមក្នុងភ្នែកមួយចំហៀង។
បើសិនជាអ្នកបារម្ភថាការឈឺក្បាលអ្នកអាចជារឿងធ្ងន់ធ្ងរ គួរតែទាក់ទងទៅគ្រូពេទ្យភ្លាមដើម្បីទទួលបានដំបូន្មាន៕

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play