សុខភាពបុរស

ពងស្វាសមានសុខភាពល្អ មានសភាពដូចម្តេច? ខ្ញុំគួរព្រួយបារម្ភក្នុងកម្រិតណា ហើយក្នុងករណីណាខ្លះ?

ពងស្វាសរបស់បុរស ភាគច្រើន មានទំហំប៉ុនគ្នា ប៉ុន្តែ វាជារឿងសាមញ្ញនោះទេសម្រាប់មនុស្សម្នាក់ដែលពងស្វាសម្ខាង មានទំហំធំ ឬធ្ងន់ជាងម្ខាងផ្សេងទៀត។ វាក៏ជារឿងសាមញ្ញផងដែរ ទោះបីជាពងស្វាសម្ខាងខ្ពស់ជាងម្ខាងទៀត។

ពងស្វាស គួរតែមានសភាពរលោង ទន់ គ្មានដុំពក ឬដុំសាច់អ្វីឡ់យ។ អ្នកអាចមានអារម្មណ៍ថា មានបំពង់ទន់នៅខាងក្រោយពងស្វាសនីមួយៗដែលគេហៅថា epididymi។

ប្រសិនបើអ្នកសម្គាល់ឃើញការប្រែប្រួល ឬអ្វីដែលមិនធម្មតាអំពីពងស្វាស អ្នកគួរតែទៅជួបគ្រូពេទ្យ។

តើអ្វីបណ្តាលឲ្យដុំពក និងហើមនៅក្នុងពងស្វាស?

មានមូលហេតុជាច្រើនដែលបណ្តាលឲ្យកើតដុំពក និងហើមពងស្វាស ៖
•    varicocele: បណ្តាលមកពីសរសៃឈាមរីកធំនៅក្នុងពងស្វាស
•    hydrocele: ការហើមបង្កឡើងដោយសារធាតុរាវជុំវិញពងស្វាស
•    epididymal cyst: ដុំពកដែលបណ្តាលមកពីការប្រមូលផ្តុំសារធាតុរាវនៅក្នុងអេឌីភីឌីមី
•    ការរមួលពងស្វាស: ការឈឺចាប់ភ្លាមៗ ដែលកើតឡើងនៅពេលពងស្វាសចាប់ផ្តើមប្រែប្រួល (នេះគឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ហើយត្រូវការការវះកាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន)
•    ការរលាកអេឌីភីឌីមី: ការឆ្លងជំងឺខ្លាមីឌៀក្នុងក្រពេញអេពីឌីមី អាចបណ្តាលឲ្យរលាក ហើម និងតឹងនៅខាងក្នុងពងស្វាស។ បុរសមួយចំនួននឹងកត់សម្គាល់ថា ពងស្វាសទាំងមូលឡើយពណ៌ក្រហម និងរឹង។ នៅពេលដែលវាកើតឡើង វាត្រូវបានគេហៅថា epididymo-orchitis
•    ជំងឺមហារីកពងស្វាស: តាមចំនួនប៉ាន់ស្មាន ៤ ក្នុង ១០០ ដុំ គឺជាជំងឺមហារីក។

តើរោគសញ្ញានៃមហារីកពងស្វាសមានអ្វីខ្លះ?

សញ្ញាដំបូងនៃមហារីកពងស្វាសងាយស្រួលរក។ រកមើលសញ្ញាមួយ ឬច្រើនដូចខាងក្រោម ៖
•    ដុំរឹងនៅខាងមុខ ឬផ្នែកខាងពងពងស្វាស
•    ពងស្វាសហើម ឬរីកធំ
•    ពងស្វាសទៅជាទន់ ឬរឹងខុសធម្មតា
•    ការឈឺចុកចាប់ ឬមិនស្រួលនៅក្នុងពងស្វាស ឬនៅក្នុងថង់ពងស្វាស (ថង់ដែលផ្ទុកពងស្វាស)
•    ភាពខុសគ្នារវាងពងស្វាសមួយ និងពងមួយទៀត។

ប្រសិនបើអ្នករកឃើញដុំពក ឬហើម ឬសញ្ញាណាមួយខាងលើនេះ វាជារឿងសំខាន់ដែលអ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play