សុខភាពស្ដ្រី

ឈាមរដូវហូរច្រើនខុសធម្មតា ... អ្វីដែលស្ត្រីគួរយល់ដឹង

ស្ត្រីខ្លះបាត់បង់បរិមាណឈាមច្រើនពេកក្នុងអំឡុងពេលមានរដូវ។ ពាក្យវេជ្ជសាស្រ្តសម្រាប់ការហូរឈាមច្រើនបែបនេះគឺ "menorrhagia" ។ ជួនកាល វាអាចកើតឡើងរួមជាមួយរោគសញ្ញាផ្សេងទៀត ដូចជាការឈឺចាប់ពេលមករដូវជាដើម។

ការហូរឈាម មិនមានន័យថា មានអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ ប៉ុន្តែ វាអាចប៉ះពាល់ដល់សុខភាពផ្លូវការ និងផ្លូវចិត្តរបស់មនុស្សស្រី ហើយរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ។
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកព្រួយបារម្ភអំពីការហូរឈាមខ្លាំង អំឡុងពេលមករដូវ ឬចន្លោះពេលមករដូវរបស់អ្នក។

អ៊ីចឹង តើមានការហូរឈាមច្រើនប៉ុណ្ណាទៅ?

វាពិបាកក្នុងការកំណត់ថាតើរយៈពេល និងបរិមាណប៉ុណ្ណាណាស់ គឺដោយសារតែវាខុសគ្នាពីស្ត្រីម្នាក់ទៅស្ត្រីទៀត។ អ្វីដែលធ្ងន់ធ្ងរសម្រាប់ស្ត្រីម្នាក់ វាអាចជារឿងធម្មតាសម្រាប់អ្នកដទៃទៅវិញ។

បរិមាណឈាមជាមធ្យមដែលបាត់បង់ក្នុងអំឡុងពេលមករដូវ គឺពី ៣០ ទៅ ៤០ មីលីលីត្រ  ដោយស្ត្រី ៩ ក្នុងចំណោម ១០ នាក់បានបាត់បង់តិចជាង ៨០ មីលីលីត្រ។ ការហូរឈាមច្រើនត្រូវបានគេចាត់ទុកថា មាន ៦០ មីលីលីត្រ ឬច្រើនជាងនេះក្នុងវដ្ដនីមួយៗ។

ប៉ុន្តែ ជាធម្មតា វាមិនចាំបាច់វាស់វែងការបាត់បង់ឈាមទេ។ ស្ត្រីភាគច្រើនដឹងអំពីកម្រិតនៃការហូរឈាមធម្មតារបស់ពួកគេក្នុងអំឡុងពេលមករដូវ ហើយគេអាចដឹងបាន នៅពេលដែលចំនួនឈាមនេះកើនឡើង ឬថយចុះ។

សញ្ញាដែលបង្ហាញថា ការបាត់បង់ឈាមរបស់អ្នកហួសប្រមាណ មានដូចជា ៖
•    អ្នកមានអារម្មណ៍ថា អ្នកប្រើសំឡីអនាម័យអស់ច្រើនជាងធម្មតា
•    អ្នកហូរឈាមច្រើនជាងធម្មតា ឬអាចរហូតដល់ប្រឡាក់លើសំលៀកបំពាក់ ឬពូករបស់អ្នក៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play