ជំងឺទូទៅ

ពេលណាដែលសង្ស័យថាអ្នកមានជំងឺអ៊ុតស្វាយ?

 

ជំងឺអ៊ុតស្វាយគឺងាយស្រួលកត់សម្គាល់ខ្លាំងណាស់តាមរយ:ការពិនិត្យមើលទៅលកន្ទួលនៅលើស្បែក។ ក្រៅពីនេះ សញ្ញាផ្សេងៗទៀតប្រហែលជាមានរយៈពេលមួយ

ទៅពីរថ្ងៃមុនពេលចេញកន្ទួលដូចជា៖
•ក្តៅខ្លួន
•មិនឃ្លានអាហារ
•ឈឺក្បាល
•អស់កម្លាំង និងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន
នៅពេលជំងឺអ៊ុតស្វាយចេញកន្ទួលរបស់វាហើយ វានឹងត្រូវឆ្លងកាត់បីដំណាក់កាលទៀត៖
•ឡើងកន្ទួលពណ៌ផ្កាឈូក ឬក្រហម ដែលអាចបែកបាន
•ជាតិទឹកនឹងកើតមាននៅក្នុងកន្ទួលនោះក្លាយទៅជាពងបែករយៈពេលមួយថ្ងៃមុនពេលវាបែក
•ក្រោយពេលពងទឹកនោះបែកហើយ វានឹងទៅជាគ្រាម ហើយក៏ត្រូវចំណាយពេលច្រើនដើម្បីអោយជាវិញដែរ។
ដូច្នេះដំណាក់កាលកន្ទួលទាំងបីនេះ (កន្ទួល, ពងបែក និងដំបៅដោយសារពងបែក) កើតមានក្នុងពេលតែមួយនៅថ្ងៃទីពីរនៃការចេញកន្ទួល។

អ្នកជំងឺអាចចម្លងវីរុសប្រភេទនេះទៅអោយអ្នកដទៃបានក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញកន្ទួល។ជាទូទៅ

ជំងឺនេះកើតមានជាលក្ខណៈតិចតួចចំពោះក្មេងមានសុខភាពល្អ។ ចំពោះករណីធ្ងន់ធ្ងរវិញ កន្ទួលរមាស់អាចនឹងរាលដាលពេញខ្លួន ហើយដំបៅអាចនឹងកើតក្នុងបំពង់ក,

ភ្នែក និងកន្លែងដែលមានសំណើមដូចជា បង្ហួរនោម, រន្ធគូថ និងទ្វារមាស៕

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play