សុខភាពបុរស

បុរស ៖ ករណីពងស្វាសហើម ឬមានដុំពក

ការឡើងដុំ និងហើមនៅក្នុងពងស្វាស ជាធម្មតា វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែ អ្នកក៏គួរតែពិគ្រោះ និងឲ្យគ្រូពេទ្យពិនិត្យផងដែរ។

សូមប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមាន ៖

•    មានដុំនៅក្នុងពងស្វាសរបស់អ្នក
•    ហើមពងស្វាស
•    ការផ្លាស់ប្តូររូបរាងពងស្វាសរបស់អ្នក
•    មានអារម្មណ៍ប្លែកៗទាក់ទងនឹងពងស្វាសរបស់អ្នក
•    ពងស្វាសមួយរីកកាន់តែធំជាងមុន
•    ឈឺចាប់ ឬមិនស្រួលនៅក្នុងពងស្វាសរបស់អ្នកដែលមិនបាត់ទៅវិញ។

ដុំសាច់នៅក្នុងពងស្វាស អាចជាសញ្ញានៃជំងឺមហារីកពងស្វាស។ វាងាយស្រួលក្នុងការព្យាបាល ប្រសិនបើវាត្រូវបានរកឃើញឆាប់រហ័ស។

សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ភ្លាមៗ ឬមិនអាចទ្រាំទ្របាននៅក្នុងពងស្វាស ឬពោះ ពីព្រោះ នេះគឺអាចបណ្តាលមកពីពងស្វាសរបស់អ្នកត្រូវបានរមួល ហើយត្រូវការការព្យាបាលនៅមន្ទីរពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ដើម្បីរកមើលមូលហេតុនៃដុំពក ឬការហើមរបស់អ្នក គ្រូពេទ្យអាចនឹង ៖

•    មើល ពិនិត្យ និងស្ទាបពងស្វាសរបស់អ្នក
•    យកភ្លើងបំភ្លឺពងស្វាស ដើម្បីពិនិត្យរកសារធាតុរាវ ឬកន្លែងមានបញ្ហាណាមួយ
•    ប្រហែលជាអាចត្រូវការការថតកាំរស្មី ថតស្កេន ឬថតអេកូ។

ការព្យាបាលដុំពក ឬហើម គឺអាស្រ័យលើមូលហេតុ។ អ្នកប្រហែលជាមិនត្រូវការការព្យាបាលទេ ប្រសិនបើវាមិនបណ្តាលឲ្យមានបញ្ហាណាមួយ និងមិនមានបញ្ហាធ្ងន់ធ្ងរ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play