សុខភាពស្ដ្រី

បញ្ហានៃការមករដូវ ៖ ការមកមិនទៀងទាត់ ឬបាត់រដូវ

ការមករដូវមិនទៀងទាត់ 
ការមករដូវធម្មតា គឺមានរយៈពេលពី ២ ទៅ ៧ ថ្ងៃ ដោយមានរយៈពេលជាមធ្យម ៥ ថ្ងៃ។

រយៈពេលនៃវដ្តរដូវប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ប៉ុន្តែ ជាមធ្យម គឺត្រូវមានរយៈពេល ២៨ ថ្ងៃម្តង។ វដ្តធម្មតាដែលវែង ឬខ្លីជាងនេះពី ២១ ទៅ ៤០ ថ្ងៃ គឺធម្មតា។

ប៉ុន្តែ ស្ត្រីខ្លះមានវដ្តរដូវមិនទៀងទាត់នោះឡើយ។

ការមករដូវមិនទៀងទាត់អាចជារឿងធម្មតាក្នុងអំឡុងពេលពេញវ័យ និងមុនពេលរាំងរដូវ។ ការផ្លាស់ប្តូរមធ្យោបាយពន្យារកំណើត ក៏អាចរំខានដល់វដ្តរដូវផងដែរ។
សូមអានបន្ថែមអំពីការមករដូវមិនទៀងទាត់ រួមទាំងអ្វីដែលបណ្តាលឲ្យកើតបញ្ហានេះ និងនៅពេលណាដែលការព្យាបាលអាចជាចាំបាច់នៅក្នុងគេហទំព័ររបស់យើងបន្ថែមទៀត។

ឈប់ ឬខកខានការមករដូវ

មានហេតុផលជាច្រើនដែលស្ត្រីអាចខកការមករដូវធម្មតារបស់នាង។ មូលហេតុទូទៅមួយចំនួនគឺ ៖
•    មានផ្ទៃពោះ
•    ភាពតានតឹង
•    ការសម្រកទម្ងន់ភ្លាមៗ
•    លើសទម្ងន់ ឬធាត់ពេក
•    ធ្វើការហួសប្រមាណខ្លាំង
•    ឈានដល់អាយុនៃការអស់រដូវ។

ប្រសិនបើអ្នកអស់រដូវ ឬបាត់រដូវ ហើយអ្នកព្រួយបារម្ភ សូមទៅជួបគ្រូពេទ្យជាបន្ទាន់៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play