សុខភាពស្ដ្រី

ព័ត៌មានជំនួយសម្រាប់ការថែទាំ “តំបន់ទ្វារមាសរបស់ស្ត្រី”

ការថែរក្សាអនាម័យ គឺជារឿងល្អ ដោយការលាងសម្អាតតំបន់នោះយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃដោយប្រើទម្លាប់នៃការងូតទឹកធម្មតារបស់អ្នក។

ខាងក្រោមនេះគឺជាគន្លឹះមាសមួយចំនួន ដែលស្ត្រីគ្រប់រូបគួរអនុវត្តតាម ៖

•    ប្រើទឹកក្តៅឧណ្ហៗ ដើម្បីលាងសម្អាតទ្វារមាស រួចសម្ងួតយ៉ាងហ្មត់ចត់ជាមួយនឹងកន្សែងស្អាត
•    ជាធម្មតា ទ្វារមាសអាចលាងសម្អាតខ្លួនវាតាមបែបធម្មជាតិ ដោយការបញ្ចេញទឹករំអិលទ្វារមាស ដូច្នេះ ចូរចៀសវាងការប្រើសាប៊ូខ្លាំងៗ លុះត្រាតែគ្រូពេទ្យវេជ្ជបញ្ជាដោយគ្រូពេទ្យ ពីព្រោះផលិតផលទាំងនេះអាចធ្វើឲ្យខូចតុល្យភាពធម្មជាតិនៃសារពាង្គកាយ
•    ស្លៀកពាក់ខោក្នុងដែលធ្វើពីកប្បាស ហើយជៀសវាងការពាក់ផលិតផលធ្វើពីនីឡុង  អាសេតាត ឬជាតិសរសៃផលិតដោយដៃ
•    ចូរជូតសម្អាតដោយប្រុងប្រយ័ត្ន បន្ទាប់ពីលាងទ្វារមាសរួច
•    គក់ និងដុសលាងខោក្នុងថ្មីមុនពេលពាក់


•    ប្រើសាប៊ូស្រាល ឬផលិតផលអនាម័យស្ត្រីតាមការណែនាំរបស់វេជ្ជបណ្ឌិត និងអ្នកជំនាញ
•    ផ្លាស់ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់អំឡុងពេលមករដូវ
•    កុំស្លៀកខោក្នុងយូរម៉ោងពេក
•    ចៀសវាងស្លៀកពាក់ខោក្នុងសើម ឬហប់ខ្លាំង
•    ជៀសវាងផលិតផលអនាម័យដែលមានសារធាតុគីមី ឬខ្លាំងពេក
•    កុំបាញ់ទឹកអប់ ឬគ្រឿងសម្អាងនានាចូលក្នុងទ្វារមាស។

ដើម្បីថែរក្សាសុខភាពទ្វារមាសរបស់អ្នកឲ្យបានសុខភាព យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងបានទទួលស្គាល់ និងប្រើប្រាស់ដោយសុភាពនារីជាច្រើននាក់។

Saforelle © គឺជាទឹកអនាម័យស្ត្រី និងទឹកសម្អាតរាងកាយធម្មជាតិ។ Saforelle © អាចថែរក្សាការពារអនាម័យស្រ្តី និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។ លើសពីនេះ Saforelle © អាចទប់ស្កាត់ការរលាក និងជំងឺស្ត្រីនានាបានយ៉ាងច្រើនប្រភេទ។

Saforelle ត្រូវបានផលិតឡើងតាមរូបមន្តធម្មជាតិ ដែលត្រូវបានចម្រាញ់ពីផ្កា Bardane ដែលជារុក្ខជាតិមួយត្រូវបានចុះបញ្ជីក្នុងមន្ទីរពិសោធន៍ Pharmacopeia នៃប្រទេសបារាំង ហើយផលិតផលមួយនេះ មានគុណសម្បត្តិខ្ពស់បំផុត ដែលធ្វើឲ្យស្ត្រីគ្រប់រូបមានអារម្មណ៍ស្រស់ស្រាយ និងបន្ទន់ស្បែកទៀតផង៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play