របកគំហើញសុខភាពថ្មីៗ

បាក់តេរី​ល្អៗ​មិន​អាច​ជួយ​អ្វី​ដល់​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ឡើយ​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បានឲ្យដឹងថា បាក់តេរី​ល្អៗ​ដែល​មាន​ក្នុង​ចំណីអាហារ​មិនមាន​អ្វី​ផ្តល់​ប្រយោជន៍​ដល់​ករណី​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ឡើយ​។ ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ អាច​បង្ក​ឲ្យ​ឈឺចាប់​ក្នុង​សន្លាក់ និង​គាំង​សន្លាក់ ព្រមទាំង​មាន​ជាប់​ទាក់ទង​នឹង​ការ​ចាស់​ទៅតាម​អាយុ និង​ការ​ធាត់​ជ្រុល​ដែរ​។ 

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការតាមដាន​ទៅ​លើ​សត្វ​ដើម្បី​ចង់​ដឹង​បន្ថែម​ថា​តើ​ឥទ្ធិពល​នៃ​ភាពធាត់​ជ្រុល និង​របប​អាហារ​មិនល្អ​អាចមាន​អ្វី​ប៉ះពាល់​ដល់​ជំងឺ​នេះ​ទៀត​។ ទាំង​របប​អាហារ និង​ការ​ធាត់​ជ្រុល​ត្រូវបាន​គេ​ដឹងថា ធ្វើឲ្យ​ប្រែប្រួល​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន និង​បន្ថយ​ចំនួន​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ថែម​ទៀត​។ អ្នកស្រាវជ្រាវ​បាន​យល់ថា ការរក្សា​តុល្យភាព​បាតេ​រី​នេះ​អាច​ធ្វើឲ្យ​ការខូចខាត​សន្លាក់ដែល​បង្ក​ឡើងដោ​យ​ការ​ធាត់​ជ្រុល​ស្រួលបួល​វិញ​បាន​។ 

​កណ្តុរ​ដែល​គេ​សិក្សា​នោះ​ត្រូវបាន​គេ​ឲ្យ​ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ខ្ពស់ ហើយ​ក៏​ត្រូវបាន​គេ​ធ្វើ​ការវះកាត់​ដើម្បី​ឲ្យ​ខូច​ដល់​សន្លាក់​ជង្គង់​ពួក​វា​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​ដែល​ទៅ​ជា​ធាត់​ជ្រុល​គឺ​មាន​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​មាន​ការ​រលាក​ខ្លាំង ព្រមទាំង​ខូចខាត​ដល់​សន្លាក់​ជង្គង់​ថែម​ទៀត​។ 

​នៅពេល​គេ​ឲ្យ​កណ្តុ​រនេះ​ស៊ី​ប្រូ​បាយ​អូ​ទិច វា​ហាក់បីដូចជា​ជួយ​ពង្រឹង​ដល់​តុល្យភាព​បាក់តេរី​នេះ​ក្នុង​ពោះវៀន និង​បន្ថយ​ការខូចខាត​សន្លាក់​។ រឿង​នេះ​ត្រូវបាន​គេ​សន្និដ្ឋាន​ឃើញថា អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន​អាច​មាន​ការ​ជាប់ទាក់ទង​នឹង​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ដោយ​ផ្ទាល់​លើ​ខ្លួន​មនុស្ស តាមរយៈ​ការសិក្សា​នេះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​មិន​បាន​រកឃើញ​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា ប្រូ​បាយ​អូទិច​អាចបង្ការ ឬ​ធ្វើឲ្យ​ជំងឺរលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ស្រួលបួល​មកវិញ​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play