ជំងឺទូទៅ

ជំងឺ​រលាក​ខ្នែងពោះវៀន​៖ ដល់ពេល​ដែល​ត្រូវ​ស្វែងយល់​អំពី​រោគសញ្ញា​របស់​វា​ហើយ​

​ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​ជា​ករណី​ជំងឺ​មួយ​ប្រភេទ​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​បើសិនជា​មិន​ព្រម​ព្យាបាល និង​ពេល​ដែល​វា​រលាក​រហូតដល់​បែក​។ ប្រជាជន​អាមេរិក​ប្រហែល​ច្រើនជាង ៥​ភាគរយ​នឹង​កើត​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ក្នុង​ពេលវេលា​ណាមួយ​នៃ​ជីវិត​ពួកគេ​។ 

​វា​អាច​ជា​រឿង​ពិបាក​បន្តិច​ក្នុង​ការញែក​ឲ្យ​ដែក​ពី​ការ​រលាក​ខ្នែងពោះវៀន​ពី ការ​ទល់ខ្យល់​ក្នុង​ពោះ ឬ​ការ​ឈឺពោះ​ផ្សេងៗ​ទៀត ប៉ុន្តែ​រោគសញ្ញា​ញឹកញាប់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​មានដូចជា​៖
•​    ​ការឈឺចាប់​ផ្តើម​ចេញ​នៅ​ជិត​រន្ធ​ផ្សិត និង​ចាក់​ទៅ​ផ្នែក​ខាងក្រោម និង​ខាងស្តាំ​នៃ​ពោះ​
•​    ​ការឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​យ៉ាង​លឿន​
•​    ​ការឈឺចាប់​ដែល​កាន់តែ​ធ្ងន់​ទៅៗ​នៅពេល​ធ្វើ​ចលនា ដកដង្ហើម​ជ្រៅ ក្អក ឬ​កណ្តាស​
•​    ​ការឈឺចាប់​ដែល​កើតឡើង​ភ្លាមៗ និង​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់ពីគេង​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play