ជំងឺមហារីក

​ការ​ពី​និត្យ​រក​ជំងឺមហារីក​លើ​មនុស្ស​ចាស់​

​ថ្វីបើ​របប​អាហារ​ផ្តល់​សុខភាព និង​ការ​ហាត់ប្រាណ​ទៀងទាត់​នឹង​ជួយ​អ្នក​បង្ការ​ជំងឺមហារីក​នៅពេល​អាយុ​ច្រើន​ក៏​ដោយ តែ​អ្នក​មិនគួរណា​មិន​ខ្វល់​មិន​ខ្វាយ​អំពី​ការ​ធ្វើ​តេស្ត​រក​ជំងឺ​នេះ​ឡើយ​។ ក្រៅពីនេះ អ្នក​ប្រហែលជា​មិន​បានដឹងថា អ្នក​មាន​ជំងឺ​នេះ​ផង​រហូតដល់​វា​យឺត​ពេល ព្រោះ​ថា​ជំងឺមហារីក​ខ្លះ​អាច​នឹង​មិន​បង្ហាញ​អាការៈ​របស់​វា​ក្នុងដំណាក់កា​លភ្លាមៗ​ឡើយ​។ 

​ការ​ធ្វើ​តេស្ត​សម្រាប់​បុរស​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ​គួរតែ​ធ្វើ​រក​មើល​ជំងឺ​៖
•​    ​មហារីក​ពោះវៀនធំ​
•​    ​មហារីក​ក្រពេញប្រូ​ស្តាត​
•​    ​មហារីក​សួត ជា​ពិសេស​ពេល​អ្នក​ជក់បារី​

​ហើយ​សម្រាប់​ស្ត្រី​ដែល​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ​៖
•​    ​មហារីក​សុដន់ (​ការថត​សុដន់ យ៉ាងហោច​ណាស់​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​)
•​    ​មហារីក​មាត់ស្បូន​
•​    ​មហារីក​ពោះវៀនធំ​
•​    ​មហារីក​សួត ជា​ពិសេស​អ្នក​ដែល​ជក់បារី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play