ជំងឺទូទៅ

​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​អាច​មាន​អាការៈ​...

​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តអាច​កើតឡើង​នៅ​លើ​ក្រពេញប្រូ​ស្តាតដែល​ស្ថិត​នៅ​ខាងក្រោ​ម​ប្លោកនោម​។ វា​ជា​ជំងឺមហារីក​បុរស​ដែល​កើតឡើង​ញឹកញាប់​បំផុត​បន្ទាប់​ជំងឺមហារីក​ស្បែក​។ មហារីក​ក្រពេញប្រូ​ស្តាត​ច្រើនតែ​លូតលាស់​យឺត​បំផុត ហើយ​ប្រហែលជា​មិន​ចេញ​ជា​រោគសញ្ញា​អ្វី​គ្រោះថ្នាក់​ឡើយ​។ ប៉ុន្តែ​ប្រភេទ​មហារីក​មួយចំនួន​គឺ​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​រាលដាល​ទៅ​កន្លែង​ផ្សេង​យ៉ាង​លឿន​បើសិនជា​មិន​មាន​ការ​ព្យាបាល​ទេ​។ 

​ក្នុងដំណាក់កាល​ភ្លាមៗ បុរស​ប្រហែលជា​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​។ ក្រោយមក រោគសញ្ញា​អាច​មាន​ដូចជា​៖
•​    ​នោម​ញឹក ជាពិសេស​នៅពេល​យប់​
•​    ​ពិបាក​ចាប់ផ្តើម ឬ​បញ្ឈប់​ការ​នោម​
•​    ​លំហូរ​ទឹកនោម​ខ្សោយ ឬ​ស្ទះៗ​
•​    ​នោម​ក្រហាយ ឬ​ឈឺ ឬ​ឈឺចាប់​ពេល​បាញ់​ទឹកកាម​
•​    ​មាន​ឈាម​ក្នុង​ទឹកនោម ឬ​ទឹកកាម​

​ជំងឺមហារីក​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​នៅ​ចង្កេះ សន្លាក់​ត្រគាក ឬ​ភ្លៅ​ផ្នែក​ខាងលើ​បាន​។​

​ក្រពេញប្រូ​ស្តាត​អាច​លូតលាស់​ធំ​ទៅៗ​នៅពេល​បុរស​អាយុ​កាន់តែច្រើន ពេល​ខ្លះ​វា​អាច​នឹង​សង្កត់​ទៅលើ​ប្លោកនោម ឬ​បង្ហួរនោម និង​បង្ក​ជា​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​មហារីក​ក្រពេញប្រូ​ស្តា​តបាន​។ ករណី​នេះ​ហៅថា Benign Prostatic Hyperplasia (BPH)​។ វា​មិនមែន​ជា​ជំងឺមហារីក​ទេ ហើយ​អាច​ព្យាបាល​បាន​បើសិនជា​រោគសញ្ញា​មាន​ការរំខាន​ដល់​ជីវិត​រស់នៅ​ពេក​។ បញ្ហា​ទី​បី​ដែល​អាច​ធ្វើឲ្យ​មាន​រោគ​សញ្ញា​ផ្លូវ​ទឹកម៉ូត្រ​បាន​គឺ​ការ​រលាក​ក្រពេញប្រូ​ស្តាត​។ ការ​រលាក ឬ​ការបង្ក​រោគ​ក៏​ធ្វើឲ្យ​ក្តៅខ្លួន​ដែរ ហើយ​ករណី​ភាគច្រើន​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play