របកគំហើញសុខភាពថ្មីៗ

​បាក់តេរី​ក្នុង​ពោះវៀន​មនុស្ស និង​សត្វ​ឆ្កែ​ដែល​មនុស្ស​ចិញ្ចឹម​អាច​ដូចគ្នា​ដែរ​ទេ​?

​អ្នក​ស្រាវជ្រាវ​ជាច្រើន​និយាយថា ការកើតឡើង​បាក់តេរី​ក្នុង​ផ្លូវ​រំលាយ​អាហារ​ឆ្កែ​ប្រហែលជា​ស្រដៀង​គ្នា​នឹង​បាក់តេរី​ក្នុង​ពោះវៀន​មនុស្ស​យើង​ដែរ​។  ការស្រាវជ្រាវ​ថ្មី​នេះ បាន​វិភាគ​ទៅលើ​អត្រា​បាក់តេរី​ក្នុង​ពោះវៀន Microbiomes ក្នុង​សត្វ​ឆ្កែ​។ ការរកឃើញ​បានបង្ហាញ​ថា ហ្សែ​ន​ជាច្រើន​ក្នុង​បាក់តេរី​របស់​ពោះវៀន​ឆ្កែ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ច្រើន​នឹង​មនុស្ស​យើង​។ តាមពិតទៅ វា​ក៏​ស្រដៀង​គ្នា​ច្រើន​នឹង​បាក់តេរី​ក្នុង​សត្វ​ជ្រូក ឬ​កណ្តុ​រដែរ​។ 

​ការរកឃើញ​ទាំងនេះ​បានបញ្ជាក់​ថា ឆ្កែ​អាច​ជា​គម្រុង​ដ៏​ល្អ​ជាង​សម្រាប់​ការសិក្សា​លើ​ជីវិត​ជាង​សត្វ​ជ្រូក ឬ​កណ្តុរ ហើយ​យើង​ក៏​អាច​ប្រើប្រាស់​ទិន្នន័យ​នេះ​ចេញពី​ឆ្កែ​ដើម្បី​សិក្សា​ទៅ​លើ​របប​អាហារ​ក្នុង​ពោះវៀន​មនុស្ស​ទៀត ហើយ​មនុស្ស​អាច​ជា​គម្រូ​ង​ដ៏​ល្អ​ម​យ​យ​សម្រាប់​ការសិក្សា​ជីវិត​របស់​សត្វ​ឆ្កែ​ដែរ​។ 

​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា ការប្រែប្រួល​ជាច្រើន​ក្នុង​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​ក្នុង​របប​អាហា​រមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បាក់តេរី​ក្នុង​ពោះវៀន​ឆ្កែ ជាមួយនឹង​មនុស្ស​ដែរ​។ សម្រាប់​បាក់តេរី​ក្នុង​ពោះវៀន​ឆ្កែ​ដែល​ធា​ត់ និង​ធាត់​ជ្រុះ​ទំនងជា​ឆ្លើយតប​ខ្លាំង​នឹង​របប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ជាង បាក់តេរី​ដែល​ស្ថិត​ក្នុង​ពោះវៀន​ឆ្កែ​ស្គមៗ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play