ជំងឺទូទៅ

របៀប​ប្រើ​ទឹក​ត្រសក់​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​

​ការ​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​តម្រងនោម និង​បេះដូង​បាន​។ អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ដឹងថា អាហារ​សំខាន់ៗ​ណា​ដែល​ពួក​គេ​គួរ​ទទួល​ទាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​។ 

​អាហារ​មួយ​ប្រភេទ​ដែល​គេ​ច្រើន​តែ​ប្រើ​ដើម្បី​ជួយ​សម្រួល​ដល់​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ត្រសក់​តែម្តង​។ ត្រសក់​គឺជា​អាហារ​ផ្តល់​សុខភាព​មួយ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ 

​គ្រឿងផ្សំ​៖
•​    ​ត្រសក់​ទំហំ​មធ្យម​ចំនួន ៣​ផ្លែ​
•​    ​ទឹក​ធម្មតា​មួយ​ពែ​ង 
•​    ​ទឹក​ក្រូចឆ្មា (​ជួួប​ន្ថែ​ម​រសជាតិ​)

​របៀប​ធ្វើ​
•​    ​ចិត​សម្បក​ត្រសក់​ចេញ​ឲ្យអស់​
•​    ​ហាន់​ត្រសក់​ជា​ចំណិត​ស្តើងៗ​
•​    ​ដាក់​ត្រសក់​ទាំងនោះ​ចូលទៅ​ក្នុង​ម៉ាស៊ីន​កិន​
•​    ​ចូរ​កិន​ត្រសក់​នេះ​យ៉ាងហោចណាស់ ១​ទៅ​២​នាទី​
•​    ​ចូរ​ចាក់​ត្រសក់​ដែល​កិន​រួច​នេះ​ចេញ ហើយ​ច្របាច់​វា​យក​តែ​ទឹក​ឲ្យបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​
•​    ​បើសិន​ជា​ចាំបាច់​អាច បន្ថែម​ទឹក​បន្តិចទៀត និង​ក្រូចឆ្មា​បន្ថែម​ដើម្បី​បាន​រសជាតិ​ដែល​ចូលចិត្ត​
•​    ​រក្សា​វា​នៅក្នុង​ទូរ​ទឹកកក​មួយ​យប់​
•​    ​អ្នក​អាច​ញ៉ាំ​បាន​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play