ជំងឺទូទៅ

​អាហារ​អាល​កា​ឡាំង​ដែល​អាច​បង្ការ​ជំងឺមហារីក គាំងបេះដូង និង​ធាត់​ជ្រុល​បាន​

​អាហារ​ជាច្រើន​ដែល​អ្នក​បាន​ញ៉ាំ​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​សុខភាព​មនុស្ស​យើង​។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាល​កា​ឡាំង​អាច​ជួយ​ជម្រុញ​ដល់​សុខភាព​កាន់តែ​ល្អ​។ ការ​ដែល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាល​កា​ឡាំង​មានន័យថា អ្នក​កំពូងតែ​ញ៉ាំ​អាហារ​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ឈាម​កុំ​ឲ្យទៅ​ជា​មាន​ជាតិ​អាស៊ីត​ច្រើន​។ តើ​អាហារ​អាល​កា​ឡាំង​មាន​អ្វី​ខ្លះ​ទៅ​?

​ផ្លែ​ប័រ​
​ផ្លែ​ប័រជួយ​ដល់​ការបឺត​ស្រូប​ជីវជាតិ​ចេញពី​បន្លែ និង​ផ្លែឈើ ធ្វើ​ឲ្យ​បេះ​ដូង​កាន់តែ​រឹងមាំ និង​គ្រប់គ្រង​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ អ្នក​អាច​ទទួលបាន​ប្រយោជន៍​ពី​ផ្លែឈើ​មួយ​នេះ​តាមរយៈ​ការ​ញ៉ាំ​វា​ដោយផ្ទាល់​។ 

​ផ្លែ​ចេក​
​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ អ្នក​គួរតែ​បន្ថែម​ផ្លែ​ចេក​ចូលទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ផ្លែ​ចេក​ជួយផ្តល់​តុល្យភាព​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក្នុង​ការការពារ​បេះដូង និង​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ជីវជាតិ វីតាមីន B ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម​។ 

​ផ្កា​ខាត់ណា​
​ផ្កា​ខាត់ណា​ជួួយ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​។ គ្រាន់តែ​ញ៉ាំ​ផ្កា​ខាត់ណា​ម្តង អាច​ផ្តល់​នូវ​វីតាមីន C ដែល​ជា​តម្រូវការ​ប្រចាំថ្ងៃ​បាន ៧៧​ភាគរយ​ដែរ​។ ជាមួយគ្នានេះដែរ ផ្កា​ខាត់ណា​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម Riboflavin វីតាមីន K ម៉ាញ៉េ​ស្យូម ម៉ង់​ហ្គា​ណេ​ស និង Thiamin​។ 

​ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ​ជួួយ​សម្រួល​ដល់​កម្រិតជាតិស្ករ​ក្នុង​ឈាម និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។ វា​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ និង​អាស៊ីត​ខ្លាញ់ Monounsaturated ។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា​គួរតែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ 

​ស្ពៃ​ស្ពីណា​ច​
​ស្ពៃ​ប្រភេទ​នេះ​អាច​ជួយ​លុបបំបាត់​រ៉ាឌីកាល​សេរី​ពី​ក្នុង​ខ្លួន ហើយ​អាច​ថែរក្សា​បេះដូង​ឲ្យ​រឹងមាំ និង​ពង្រឹង​ដល់​ការចងចាំ តាមរយៈ​វត្តមាន​ដ៏​ច្រើន​នៃ​អង់​ទី​អុក​ស៊ីដង់​។ ជាមួយគ្នានេះដែរ វា​អាច​ភ្ញោ​ចដ​ល់​មុខងារ​របស់​ខួរក្បាល​។ 

​ក្រូចឆ្មា​
​ថ្វី​បើ​ក្រូចឆ្មា​មាន​រសជាតិ​អាស៊ីត​ក៏ដោយ តែ​វា​ជា​អាហារ​អាល​កា​ឡាំង​ទេ​។ វា​ផ្ទុក​ទោ​ដោយ​វីតាមីន E, A, C, B6 និង​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា កាលស្យូម ស័ង្គសី ទង​ដែង ប៉ូ​តា​ស្យូម និង Riboflavin​។ ទឹក​ក្រូចឆ្មា​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជួយ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​។ ជា​ក៏​ជួយ​បង្ការ​ជំងឺមហារីក បន្ថយ​ការ​លើស​សម្ពាធ​ឈាម និង​ព្យាបាល​ការ​ទល់លាមក​ផងដែរ​៕ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play