របកគំហើញសុខភាពថ្មីៗ

កាលណា​អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូន​ទាប មាន​ជាប់ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ​

​យោង​ទៅ​តាម​សេចក្តី​រា​យ​ករណ៍ពី​សារព័ត៌មា​ន Mail Online បានឲ្យដឹងថា បុរស​ដែល​មាន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប ទំនង​ជា​ងាយ​នឹង​មាន​ជំងឺ​រ៉ាំរ៉ៃ​ណាស់​។ The National Health and Nutrition Examination Survey បាន​ពិនិត្យ​ទៅលើ​បុរស​ជាង ២៤០០​នាក់ ក្នុង​ឆ្នាំ ២០១១ ដល់ ២០១២ ដោយ​ប្រមូល​ព័ត៌មាន​អំពី​សុខភាព​ពួកគេ និង​ប្រវត្ត​ក្នុងសង្គម ព្រមទាំង​ធ្វើ​តេស្ត​ឈាម​រក​មើល​កត្តា​បញ្ជាក់​អំពី​សុខភាព​មួយចំនួន ដោយ​ក្នុង​នោះ​ក៏​មាន​ការមើល​ចំនួន​អ័រម៉ូន តេស្តូ​ស្តេ​រ៉ូន​ដែឬ​។ 

​ខណៈពេល​ដែល​វា​គឺជា​រឿង​ញឹកញាប់​មួយ​ដែល​ថា កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​មាន​ការប្រែប្រួល​ទៅតាម​ពេលវេលា តែ​បុរស​ខ្លះ​អាច​នឹង​មាន​ចំនួន​តិច​ជាង​បុរស​ផ្សេង​ដែល​មាន​អាយុ​ដូចគ្នា​។ ការសិក្សា​នេះ​បាន​រកឃើញថា បុរស​ដែល​ត្រូវបាន​គេ​គិតថា​មាន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប​នោះ​ទំនងជា​ងាយ​មាន​បញ្ហា​សុខភាព​ច្រើនជាង​បុរស​ដែល​មាន​ចំនួន​អ័រម៉ូន​នេះ​ធម្មតា​។ ការសិក្សា​នេះ​គ្រាន់​តែ​ពិនិត្យ​ទៅលើ​សុខភាព​របស់​បុរស​ក្នុង​ពេលវេលា​មួយ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិន​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ណាមួយ​អំពី​តើ​អ្វី​ដែល​កើតឡើង​មុន​ទេ អាចជា អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប ឬ​បញ្ហា​សុខភាព​ឡើយ​។ 

​កត្តា​របៀប​រស់នៅ​មួយចំនួន​ដូចជា ការជក់បារី ធាត់​ជ្រុល និង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ត្រូវបាន​គេ​ដឹងថា ប៉ះពាល់​ដល់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ព្រម​ទាំង​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូច្នេះ វា​អាច​ជា​ករណី​ដែល​កត្តា​មួយចំនួន​ទាំងអស់​នេះ​ដើរតួ​ជា​មូលហេតុ​ដែរ​។ 

​ការ​វាស់​ទៅលើ​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​របស់​បុរស និង​សុខភាព​ទូទៅ​រយៈពេល​យូរ​ជាង​នេះ​អាចជួយ​ដល់​អ្នក​ស្រាវជ្រាវ​យល់ដឹង​កាន់តែ​ល្អ​ទៅ​លើ​ទំនាក់ទំនង​រវាង​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង​សុខភាព​មិនល្អ​បាន​។ ថ្មីៗ​នេះ​វា​នៅតែ​មិន​ច្បាស់​ថា តើ​ការផ្តល់​ថ្នាំ​បំប៉ន​ជា​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ដល់​បុរស​អាច​នឹង​មាន​ឥទ្ធិពល​អ្វីខ្លះ​ចំពោះ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​របស់​ពួកគេ​ឬ​អត់​៕ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play