របកគំហើញសុខភាពថ្មីៗ

ក្បាលពោះ​កាន់តែ​ធំ​កាន់តែ​មាន​បញ្ហា​ដល់​បេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​ជាច្រើន​បានឲ្យដឹងថា ទោះបីជា​អ្នក​មិន​ធាត់​ក៏ដោយ ឲ្យតែ​ក្បាល​ពោះមាន​ជា​តិខ្លាញ់​ច្រើន ឬ​ប៉ោង​ខ្លាំង សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​ទាំងអស់​។ អ្នក​ដែល​មាន​ទម្ងន់​ធម្មតា តែ​មាន​ខ្លាញ់​ក្បាលពោះ​ច្រើន គឺ​មាន​ឱកាស​កើត​បញ្ហា​បេះដូង​ច្រើនជាង​អ្នក​ដែល​មាន​ក្បាលពោះ​រាបស្មើ​។ ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្ស​ចំនួន ១៧០០០​នាក់ ដែល​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ និង​ធ្វើ​ការតាមដាន​ពួកគេ​ពី​ឆ្នាំ ២០០០ ដល់​២០១៦​។ 

​អ្នក​ដែល​មាន​ស​ន្ទ​ស្សន៍ BMI (​ស​ន្ទ​ស្សន៍​សម្រាប់​វាយតម្លៃ​ទៅលើ​ជាតិ​ខ្លាញ់​រាងកាយ​ដោយ​ផ្អែក​ទៅលើ​ទម្ងន់ និង​កម្ពស់​) ធម្មតា ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ក្បាល​ច្រើន ទំនង​ជា​ងាយ​នឹង​មាន​ជំងឺ​គាំងបេះដូង​រហូត​ដល់​ពី​រ​ដង ឬ​អាច​ស្លាប់​ដោយសារតែ​បញ្ហា​បេះដូង​ក្នុងអំឡុងពេល​តាមដាន​ជាង​អ្នក​ដែល​មិន​មាន​ខ្លាញ់​ក្បាលពោះ​។ 

​ក្បាលពោះ​ច្រើនតែ​ជា​កន្លែង​ដំបូង​គេ​នៃ​ការ​កក​ជាតិ​ខ្លាញ់ ដូច្នេះ មនុស្ស​ជាច្រើន​ធ្វើ​ចំណាត់​ថ្នាក់​វា​ដូចគ្នា​នឹង​ការ​ធាត់​ជ្រុល​លើ​ករណី BMI ដែរ ប៉ុន្តែ​បើ​គ្មាន​ខ្លាញ់​ក្បាលពោះ តែ​មាន​សាច់ដុំ​ច្រើន វិញ គឺជា​រឿង​មួយ​ល្អ​ចំពោះ​សុខភាព​។ សាច់ដុំ​គឺជា​កន្លែង​ស្តុក​តុ​ក​ការរំលាយ​អាហារ ហើយ​ក៏​ជួយ​បន្ថយ​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ​។ បើសិន​ជា​អ្នក​មាន​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ ហើយក៏​មាន​ទំហំ​សន្លាក់​ត្រគាក​ធំ​ទៀត​នោះ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​វាយតម្លៃ​សុខភាព​បេះដូង​សរសៃឈាម និង​ជាតិ​ខ្លាញ់​បន្ថែម​ទៅ​។ បើសិន​ជា​ខ្លា​ញ់ក​បា្ល​ពោះមាន​ច្រើន យក​ល្អ​គួរ​គួរតែ​ព្យាយាម​សម្រក​ខ្លាញ់​នៅ​ចង្កេះ​ចៀស​ជាង​សម្រក​ទម្ងន់​ធម្មតា​។ 

​ការ​ហាត់ប្រាណ​កាន់តែច្រើន បន្ថយ​ការ​ស៊ី​ដេកៗ​តាមរយៈ​ការ​ឡើងជណ្តើរ ឬ​ហ្វឹកហាត់​រាងកាយ​ច្រើន​ជាមួយនឹង​ការដើរ នោះ​វា​នឹង​ជួយ​បង្កើន​ទំហំ​សាច់ដុំ​ជាមួយនឹង​ភាពរឹងមាំ​រាងកាយ ហើយ​អាច​កាត់បន្ថយ​ជាតិ​ស្ករ​បាន​ថែម​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play