ជំងឺលើសឈាម

អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ដឹងថា ត្រសក់​អាចជួយ​ដល់​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​

​ការ​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​តម្រងនោម និង​បេះដូង​បាន​។ អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ដឹងថា អាហារ​សំខាន់ៗ​ណា​ដែល​ពួក​គេ​គួរ​ទទួល​ទាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​។ 

​អាហារ​មួយ​ប្រភេទ​ដែល​គេ​ច្រើន​តែ​ប្រើ​ដើម្បី​ជួយ​សម្រួល​ដល់​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ត្រសក់​តែម្តង​។ ត្រសក់​គឺជា​អាហារ​ផ្តល់​សុខភាព​មួយ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ អត្ថប្រយោជន៍​នៃ​ត្រសក់​ដែល​អាច​ជួយ​ដល់​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​៖

​ប៉ូ​តា​ស្យូម​
​ប៉ូ​តា​ស្យូម​គឺ​ជាជាតិ​រ៉ែដ៏​សំខាន់​មួយ​សម្រាប់​សម្រួល​ដល់​សម្ពាធ​ឈាម​អ្នក​។ ត្រសក់​ដ៏​ធំ​មួយ​ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម ៤៤២​មី​លី​ក្រាម​។ សម្រាប់​ការណែនាំ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូម​គឺ​យ៉ាងហោចណាស់ ៤៧០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ 

​សូ​ដ្យូ​ម​
​ត្រសក់​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ដោយសារតែ ត្រសក់​ឆៅ​មួយ​ផ្លែ​មាន​សូ​ដ្យូ​ម​តែ ៦​មី​លី​ក្រាម​ប៉ុណ្ណោះ​។ របប​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​អាច​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម ឬ​មិន​អាច​ឲ្យ​អ្នក​ចុះ​សម្ពាធ​ឈាម​បាន​ឡើយ​។ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គួរតែ​កុំ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនជាង ១៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ 

​គ្រប់គ្រង​សម្ពាធ​ឈាម​
​ត្រសក់​ផ្ទុក​ទៅ​ដោយ​អ័រម៉ូន​មួយ​ប្រភេទ​ដែល​ជា​តម្រុវការ​សម្រាប់​កោសិកា​លំពែង​ផលិត​អាំង​ស៊ុយ​លីន ដែល​វា​ត្រូវ​បាន​គេ​ដឹងថា​មាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​។ អ្នកស្រាវជ្រាវ​បាន​រាយការណ៍​ថា សារធាតុ​មួយ​ឈ្មោះថា Sterols ដែល​មាន​ក្នុង​ត្រសក់​អាចជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​បាន​។ ត្រសក់​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម សរសៃ និង​ម៉ាញ៉េ​ស្យូម ដែល​វា​សុទ្ធសឹងតែ​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​ត្រសក់​ជា​របស់​ល្អ​សម្រាប់​ព្យាបាល​ទាំង​លើស​សម្ពាធ​ឈាម និង​ខ្សោយ​សម្ពាធ​ឈាម​។ 

​គ្រប់គ្រង​ទម្ងន់​
​បើសិន​ជា​អ្នក​ធាត់​ជ្រុល ឬ​កំពុង​តែ​ធា​ត់ អ្នក​ប្រហែលជា​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​តាមរយៈ​ការ​សម្រក​ទម្ងន់​។ ដើម្បី​ស្រក​ទម្ងន់ អ្នក​ត្រូវ​តែ​ញ៉ាំ​កាឡូរី​តិចជាង​ចំណាយ​។ ត្រសក់​ដែលមាន​សំបក និង​ទម្ងន់ ៣០១​ក្រាម មាន​កាឡូរី​តែ ៤៥​កាឡូរី​ទេ​។ ទម្ងន់​ភាគច្រើន​នៃ​ត្រសក់​ទាំងមូល​គឺមាន​ជាតិ​ទឹក ៩៥​ភាគរយ ដែល​វា​អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​បាន​យ៉ាង​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play