របកគំហើញសុខភាពថ្មីៗ

ការ​ធាត់​ជ្រុល​អាច​នាំ​ឲ្យ​ខូច​ថ្លើម​តាំងពី​អាយុ ៨​ឆ្នាំទៅ​

​យោង​ទៅតាម​ការព្រមាន​របស់​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ការ​ធាត់​ជ្រុល​អាច​នាំឲ្យ​មាន​ជំងឺ​ថ្លើម​លើ​កុមារ​តាំងពី​អាយុ ៨​ឆ្នាំ​មក​ម្លេះ​។ ការ​សិក្សា​រយៈពេល​វែង​មួយ​នេះ​បាន​សិក្សា​ទៅ​លើ​កុមារ​ប្រមាណ ៦៣៥​នាក់ ក្នុង​តំបន់ Massachusetts បាន​រកឃើញថា ទំហំ​ចង្កេះ​ដែល​ធំៗ​លើ​កុមារ​អាយុ ៣​ឆ្នាំ ធ្វើឲ្យ​ពួកគេ​បង្កើនល​ក្ខណៈសម្គាល់​មួ​យ​នៃ​ការ​ប្រឈម​នឹង​ការខូចខាត​ថ្លើម និង​កើតជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​ដោយសារ​គ្រឿង​ស្រវឹង​នៅ​អាយុ ៨​ឆ្នាំ​បាន​។ 

​ការ​សម្គាល់​មួយ​នោះ​ត្រូវបាន​គេ​ហៅថា ALT​។ នៅ​អាយុ ៨​ឆ្នាំ ២៣​ភាគរយ​នៃ​ក្មេងៗ​ដែល​គេ​សិក្សា​មាន​ការកើនឡើង​ចំនួន​នៃ​សារធាតុ ALT ក្នុង​ឈាម​។ ក្មេង​ដែល​មាន​ចង្កេះ​ធំៗ​នៅ​អាយុ ៣​ឆ្នាំ និង​ក្មេង​ដែល​មាន​អាការៈធាត់​ជ្រុល​នៅ​ចន្លោះ​អាយុ ៣ ទៅ ៨​ឆ្នាំ ទំនង​ជា​ងាយ​នឹង​កើនឡើង​ចំនួន​សារធាតុ ALT នៅ​អាយុ ៨​ឆ្នាំ​ណាស់​។ យោង​ទោ​តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Columbia បានឲ្យដឹងថា ប្រហែល ៣៥​ភាគរយ​នៃ​ក្មេង​អាយុ ៨​ឆ្នាំ​មាន​ការកើនឡើង​សារធាតុ ALT ខណៈពេល​ដែល​ក្មេង​ទម្ងន់​ធម្មតា​កើន​ឡើង​តែ ២០​ភាគរយ​ទេ​។ ការ​ដែល​កើនឡើង​ភាពធាត់​ជ្រុល​លើ​កុមារ វា​ក៏​ធ្វើឲ្យ​មាន​ការកើនតឡើង​ជំងឺខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​ដោយសារ​គ្រឿង​ស្រវឹង​លើ​កុមារ​កាន់តែច្រើន​ដែរ​។ ឪពុក​ម្តាយ​ភាគច្រើន​ដឹងថា ភាពធាត់​ជ្រុល​អាច​នាំឲ្យ​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​បញ្ហា​នៃ​ការរំលាយ​អាហារ​ផ្សេងៗ​ទៀត ប៉ុន្តែ​វា​មិនសូវ​មាន​ការយល់ដឹង​ច្រើន​ថា​កុមារ​ដែល​ធា​ត់ៗ​អាច​នាំឲ្យ​មាន​ជំងឺថ្លើម​ធ្ងន់ធ្ង​រឡើយ​។ ខណៈពេលដែល ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ជា​គ្រឿង​ស្រវឹង​ច្រើនតែ​មិន​បង្ក​ជា​រោគសញ្ញា តែ​វា​អាច​នាំឲ្យ​មាន​ជំងឺ​ក្រិន​ថ្លើម និង​មហា​រីកថ្លើម​បាន​។​

​គ្រូពេទ្យ​ខ្លះ​វាស់​កម្រិត ALT លើ​កុមារ​ដែល​ប្រឈមមុខ ដោយ​ចាប់ផ្តើម​ធ្វើ​នៅ​ពេល​ពួកគេ​អាយុ​ប្រហែល ១០​ឆ្នាំ ប៉ុន្តែ​ការរកឃើញ​នេះ​មិន​បាន​ធ្វើ​ទៅលើ​ក្មេង​អាយុ​តិចៗ​ឡើយ ក្នុង​ការបង្ការ​ភាពធាត់​ជ្រុល និង​ផលវិបាក​នៃ​ការ​រលាក​ថ្លើម​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេង និង​មនុស្ស​ធំ​ក្នុង​ការទប់ស្កាត់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​គឺ​សម្រក​ទម្ងន់ និង​កុំ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើន តែ​ត្រូវ​ហាត់ប្រាណ​ឲ្យបាន​ច្រើន​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play