សុខភាពស្ដ្រី

​វិធី​ងាយៗ​ដើម្បី​បំបាត់​ការ​រមួលក្រពើ​ក្នុងពេល​មាន​ផ្ទៃពោះ​

​ការ​រមួលក្រពើ​គឺជា​សញ្ញា​ញឹកញាប់​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​វា​ច្រើន​តែ​កើតមាន​នៅពេល​យប់​តែម្តង​។ ការ​រមួលក្រពើ​ច្រើន​តែគើ​តឡើង​ក្នុងរយៈពេល​មួយ​ខ្លី តែ​វា​អាចជា​រឿង​មិន​ផ្តល់​ផា​សុកភាព​ដល់​ស្ត្រី​យើង​បាន​។ ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់ និង​បន្ថយ​ភាព​ញឹកញាប់​នៃ​ការ​រមួលក្រពើ​ក្នុងពេល​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•​    ​ចូរ​ធ្វើការ​ពុត​ពែន​ស្មងជើង​សិន​មុននឹង​ចូល​គេង​។ ចូរ​ប្រាកដថា មិន​ត្រូវ​ធ្វើការ​ពុត​ដល់​ម្រាមជើង​ឡើយ​
•​    ​ចូរ​ស្រដូកជើង​ឲ្យ​ត្រង់ និង​បត់​ប្រអប់ជើង​ឡើង​នៅពេល​ដែល​អ្នក​រមួលក្រពើ​។ ការ​ម៉ាស្សា​ថ្នមៗ​ទៅលើ​ស្មងជើង​ប្រហែលជា​អាច​ជួយ​បន្ធូរ​សាច់ដុំ​បាន​
•​    ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ​
•​    ​បើសិនជា​មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​ថា​មិន​មាន​បញ្ហា​អ្វី​ទេ ចូរ​ធ្វើការ​ហាត់ប្រាណ​ជា​ទៀងទាត់​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play