របកគំហើញសុខភាពថ្មីៗ

​ស្ត្រី​ដែល​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ខ្ពស់​មាន​តែ​ម្នាក់​ក្នុងចំណោម ៧​ទេ​ដែល​ប្រើ​ថ្នាំ​បង្ការ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Independent Online បានឲ្យដឹងថា ស្ត្រី​ស្ទើរតែ ៩០​ភាគរយ​ហើយ​ដែល​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មិន​ត្រូវ​ការប្រើ​ថ្នាំ​បង្ការ​ឡើយ ដោយសារ​តែ​ខ្លាច​ផល​រំខាន​របស់​ថ្នាំ​នេះ​។ 

​ការណែនាំ​នាពេល​បច្ចុប្បន្ន​នេះ​បាន​ណែនាំ​ថា ស្ត្រី​ដែល​ត្រូវបាន​គេ​គិតថា មានការ​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺមហារីក​សុដន់​ដោយសារតែ​ពួកគេ​មានគ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ គួរតែ​ប្រើ​ថ្នាំ​មួយ​ប្រភេទ​ឈ្មោះថា Tamoxifen​។ វា​ជា​ថ្នាំ​ដែល​អាច​បន្ថយ​ការប្រឈមមុខ​បាន ដែល​ស្ត្រី​ច្រើន​តែ​គួរប្រើ​ជា​រឿង​រាល់ថ្ងៃ​រយៈពេល ៥​ឆ្នាំ ប៉ុន្តែ​ថ្នាំ​នេះ​អាច​បង្ក​ជា​ផល​រំខាន​ច្រើន​ដូចជា ក្តៅ​ពេញខ្លួន អស់កម្លាំង និង​ចង្អោ​។ 

​ការសិក្សា​ថ្មី​បាន​ពិនិត្យ​ទៅលើ​ស្ត្រី​ដែល​ប្រឈមមុខ​ខ្ពស់​ប្រមាណ ២៥៨​នាក់ ដែល​ត្រូវបាន​ណែនាំ​ឲ្យប្រើ​ថ្នាំ Tamoxifen និង​ត្រូវ​បញ្ជូន​ទៅ​ជួប​អ្នកជំនាញ​ក្នុង​ប្រទេស​អង់គ្លេស​ទៀតផង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​ស្ត្រី​តែ​ម្នាក់​ក្នុងចំណោម ៧​នាក់ (១៤.៧​ភាគរយ​) ប៉ុណ្ណោះ​ដែល​សម្រេច​ចិត្ត​ប្រើ​ថ្នាំ Tamoxifen នេះ​។ ក្នុងចំណោម​ស្ត្រី ២៥៨​នាក់ មាន ១៦​នាក់​ដែល​យល់ព្រម​ទទួលយក​នូវ​ការសម្ភាសន៍​តាមដាន និង​ពន្យល់​ហេតុផល​ថា​ហេតុអ្វី​បានជា​ពួកកេ​សម្រេចចិត្ត ឬ​មិន​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំ Tamoxifen​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​មាន​កូន​ទំនង​ជា​ឆាប់​យល់ព្រម​ទទួលយក​ការព្យាបាល​ណាស់​។

The National Institute for Health and Care Excellence (NICE) បាន​បង្កើត​នូវ​ជំនួយ​នៃ​ការសម្រេចចិត្ត​មួយចំនួន​ទាក់ទង​នឹង​គុណ​ស​ម្ប​តិ្ត និង​គុណវិបត្តិ​នៃ​ការព្យាបាល​បែប​បង្ការ​លើ​អ្នក​ដែល​មាន​គ្រួសារ​ធ្លាប់​កើត​មហារីក​សុដន់​។ យក​ល្អ​គួរតែ​សង្កត់ធ្ងន់ថា ថ្នាំ Tamoxifen មិនមែន​ជា​អ្វី​ដែល​ស្ត្រី​ភាគច្រើន​គួរតែ​ប្រើ​ទេ​។ មានន័យ​ថា វា​គ្រាន់តែ​ស័ក្តិសម​សម្រាប់​ការព្យាបាល​បែប​បង្ការ​សម្រាប់​ស្ត្រី​ដែល​មាន​ការប្រឈមមុខ​មធ្យម​ទៅ​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់ ដែល​មិន​ទាន់​បាន​ឆ្លងកាត់​ការ​រ៉ាំ​ង​រដូវ​ប៉ុណ្ណោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play