របកគំហើញសុខភាពថ្មីៗ

​បុរស​ជនជាតិ​បារាំង​ដំបូង​គេ​ដែល​ធ្វើ​ការវះកាត់​ប្តូរ​មុខជា​លើក​ទី​ពីរ​

​បុរស​ម្នាក់​ជា​ជនជាតិ​បារាំង​គឺជា​បុរស​ដែល​ដំបូង​គេ​បំផុត​នៅលើ​ពិភពលោក ដែល​ទទួលយក​នូវ​ការវះកាត់​ប្តូរ​មុខ​ចំនួន​ពីរដង​ដោយ​ជោគជ័យ​។ 

​ក្នុង​ឆ្នាំ ២០១០ បុរស​ជនជាតិ​បារាំង​ខាងលើ​មានឈ្មោះ​ថា Jerome Hamon អាយុ ៤៣​ឆ្នាំ បាន​ធ្វើ​ការវះកាត់​ប្តូរ​មុខ​របស់​គាត់​ជា​លើក​ដំបូង​ដើម្បី​ព្យាបាល​ជំងឺ​ហ្សែ​ន​ពី​កំណើត​ឈ្មោះថា Neurofibromastosis ដែល​ជា​ដុំ​សាច់​លូតលាស់​នៅតាម​បណ្តោយ​សរសៃប្រសាទ​ក្នុង​ស្បែគ ខួរក្បាល និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ យ៉ាងណាមិញ យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន CNN បានឲ្យដឹងថា រាងកាយ​របស់លោក Hamon មិន​ទទួលយក​នូវ​ការវះកាត់​មុខ​ថ្មី​នេះឡើយ​។ ដូច្នេះហើយ នៅ​ដើមឆ្នាំ​នេះ​ទើប​គាត់​សម្រេចចិត្ត​ថា​ធ្វើ​ការវះកាត់​ម្តងទៀត​។ 

​អ្នក​ដឹកនាំ​ក្រុម​វះកាត់​ប្តូរ​មុខ​នេះ វេជ្ជបណ្ឌិត Laurent Lantieri បាន​និយាយថា “​វា​គឺជា​ការវះកាត់​ប្តូរ​មុខ​ពីរ​ពីរ​របស់​គាត់​ហើយ ប៉ុន្តែ​គាត់​ក៏​អាច​ប្រឈម​នឹង​ការវះកាត់​លើក​ទី​បី​ដែរ​។ រឿង​នេះ​បង្ហាញថា មុខ​មួយ​គឺជា​សរីរាង្គ​មួយ​ដូច​សី​រាង្គ​ផ្សេងៗ​ទៀត​ដែរ ដែល​អាច​វះកាត់​ប្តូរ​ថ្មី​បាន ហើយ​ក៏​វះកាត់​ម្តង​ហើយ​ម្តង​ទៀត​ដែរ​”​។ 

​ជាមួយគ្នា​នឹង​ការប្រើ​ថ្នាំ វា​នឹង​អាច​បន្ថយ​ការ​ប្រឈម​នឹង​រាងកាយ​មិន​ព្រម​ទទួលយក​ដែរ នៅ​ពេល​វះកាត់​ជា​លើក​ទី​ពីរ ហើយ​លោក Hamon ក៏​ត្រូវបាន​គេ​ឲ្យប្រើ​ថ្នាំ​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត និង​ការព្យាបាល​ដោយ​និយាយ​ដែរ​។ 

​វេជ្ជបណ្ឌិត Lantieri និយាយថា ក្រោយ​ពី​ចំណាយ​ពេល​សរុប ៨​ខែ ក្នុង​មន្ទីរពេទ្យ លោក Hamon ត្រូវបាន​រៀបចំ​ចេញ​ពី​មន្ទីរពេទ្យ​វិញ​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​រស់​នៅ​ជាមួយ​គ្រួសារ​របស់​គាត់​វិញ​។ ការវះកាត់​មុខ​លើក​ទី​ពីរ​ដែល​ជោគជ័យ​នេះ​គឺជា​ការទទួលបាន​នូវ​រឿង​ដែល​គួរ​ឲ្យ​កត់​សម្គាល់ល្អ​មួយ​។ 

​នៅលើ​ពិភពលោក​យើង​នេះ យ៉ាងហោចណាស់​ក៏​មាន​ការវះកាត់​មុខ ៣៩​ករណី​ដែរ ដែល​ត្រូវបាន​គេ​ធ្វើ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play