ជំងឺទូទៅ

​ចង់​ឲ្យ​ខ្យល់​ដកដង្ហើម​ស្រស់ស្រាយ​ដែរ​ទេ​? វិធី​ទាំងនេះ​អាច​ជួយ​បាន​!!!

​ក្លិន​មាត់អាក្រក់​មាន​ការកើត​ឡើង​លើ​ប្រជាជន​ទូទាំង​ពិភពលោក មិន​ថា​ប្រជាជន​ខ្មែរ​យើង ឬ​ជាតិ​សាសន៍​ដទៃ​ឡើយ​។ ទម្លាប់​នៃ​ការសម្អាត​ធ្មេញ​អាច​ជួយ​កាត់បន្ថយ​ការ​កកកុញ​កំណក​ជាប់​ធ្មេញ ដែល​នាំ​ឲ្យ​អាច​បន្ថយ​ក្លិន​មាត់អាក្រក់​បាន​។ 

​ខាងក្រោម​នេះ​គឺជា​វិធី​ជួយ​បន្ថែម​លើ​ការការពារ​កុំឲ្យ​មាន​ក្លិន​មាត់អាក្រក់​ថែម​ទៀត​បាន​៖
•​    ​ចូរ​លាង​សម្អាត​មាត់​ជាមួយ​នឹង​ទឹក​ធម្មតា​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​
•​    ​ចូរ​ទំពា​រស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ផ្អែម​ដើម្បី​ភ្ញោ​ច​លំហូរ​ទឹកមាត់ ដែលជា​អ្នក​ជួយ​សម្អាត​មាត់​បែប​ធម្មជាតិ​
•​    ​ចូរ​ញ៉ាំ​អាហា​រស​ម្រន​ជា​ឃិន​ឆាយ ការ៉ុត ឬ​ផ្លែ​ប៉ោម​ដើម្បី​ជួយ​លុបបំបាត់​កំណក​នៅ​ចន្លោះ​ធ្មេញ​
•​    ​ញ៉ាំ​អាហារ​ឲ្យមាន​តុល្យភាព​។ ការ​កង្វះ​វីតាមីន​អាច​នាំឲ្យ​កើត​ជំងឺ​អញ្ចាញធ្មេញ និង​ក្លិន​មាត់អាក្រក់​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play