សុខភាពកុមារ

ថ្នាំ​សណ្តំ​ហាក់បីដូច​ជា​មិន​ផ្តល់​គ្រោះថ្នាក់​ដល់​ភាព​ឆ្លាត​វៃ​របស់​ក្មេង​ទេ​

​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ការ​ដែល​ចាក់​ថ្នាំ​សណ្តំ​មុនពេល​គេ​ក្មេង​អាយុ ៣​ឆ្នាំ មិនឃើញ​មាន​ប៉ះពាល់​ទៅលើ​ភាព​ឆ្លាត​វៃ​របស់​កុមារ​ឡើយ​។ យ៉ាងណាមិញ ការចាក់​ថ្នាំ​សណ្តំ​ក្នុង​ពេលវេលា​មួយចំនួន​កាលពី​វ័យក្មេង​ប្រហែលជា​ប៉ះពាល់​ដល់​ជំនាញ​ធ្វើ​ចលនា​ដៃជើង អាកប្បកិរិយា និង​បញ្ហា​នៃ​ការរៀនសូត្រ​។ សម្រាប់​ករណី​ភាគច្រើន​លើ​កុមារ លទ្ធផល​ទាំងអស់​គឺ​អាច​ធានាបាន​។ ប្រហែល ៨០​ភាគរយ​នៃ​ក្មេង​ដែល​ត្រូវ​ការវះកាត់​នៅ​អាយុ​ក្រោម ៨​ឆ្នាំ​នោះ ត្រូវការ​តែ​ម្នាក់​ទេ ហើយ​វា​ប្រហែលជា​មាន​ការពាក់ព័ន្ធ​បន្តិច​ដែរ​។ 

​ក្នុង​ឆ្នាំ ២០១៦ FDA បាន​ដាក់​បម្រាម​ថា ការ​ដែល​ដាក់​ថ្នាំ​សណ្តំ​យូរ ឬ​ច្រើន​ដឹង​មុន​ពេល​អាយុ ៣​ឆ្នាំ ប្រហែល​ជា​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល​។ ការ​ដាក់​បម្រាម​គឺ​យោង​ទៅតាម​ទិន្នន័យ​ដ៏​ធំ​មួយ​ដែល​ចេញពី​ការសិក្សា​លើ​សត្វ​។ 

​ដើម្បី​ទទួលបាន​គំនិត​ដ៏​ល្អ​នៃ​របៀប​ដែល​ថ្នាំ​សណ្តំ​ប៉ះពាល់​ដល់​កុមារ​តូចៗ ការសិក្សា​ថ្មី​បាន​ពិនិត្យ​ទៅលើ​មនុស្ស​ចំនួន​ជាង ១០០០​នាក់ ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ ១៩៩៤ និង ២០០៧​។ គេ​បាន​បែងចែក​ក្រុម​ដោយ​យោង​ទៅតាម​ការប៉ះពាល់​នឹង​ថ្នាំ​សណ្តំ​របស់​ពួកគេ​មុន​ពេល​អាយុ ៣​ឆ្នាំ ដោយ​ក្នុង​នោះ​មាន​ប្រហែល ២០០ មាន​ពីរ​ឬ​ច្រើន ៣៨០​នាក់​មាន​ម្នាក់ និង​ច្រើន​ជាង ៤០០ មិន​មាន​សោះ​។ 

​ការ​ធ្វើ​ការវះកាត់​នៅ​លើ​ត្រចៀក ច្រមុះ និង​បំពង់ករ​គឺជា​ករណី​ដែល​ធ្វើការ​វះកាត់​ញឹកញាប់​បំផុត​។ តាម​ការសិក្សា​បានឲ្យដឹងថា នៅ​អាយុ ៣​ឆ្នាំ​ដល់ ១២​ឆ្នាំ និង ១៥ ទៅ ២០​ឆ្នាំ ក្រុម​ទាំង​បី​ខាងលើ​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទាក់ទង​នឹង​ភាព​ឆ្លាត​វៃ ការចងចាំ និង​ការពិនិត្យ​ទៅលើ​មុខងារ​ខួរក្បាល​ផ្សេងៗ​ជាច្រើន​ទៀត​។ ប៉ុន្តែ​ក្មេង​ដែល​ស្ថិតក្រោម​ការដាក់​ស​សណ្តំ​តែ​ម្តង​នៅ​អាយុ​ក្រោម ៣​ឆ្នាំ ត្រូវបាន​គេ​និយាយថា​មាន​បញ្ហា​ច្រើន​ជាមួយនឹង​មុខងារ​មុខងារ​ប្រតិបត្តិ ដែល​ជា​ជំនាញ​ជួយ​ដល់​ការចងចាំ ការគ្រប់គ្រង និង​ការ​រៀប​គម្រោង​។ 

​សម្រាប់​អ្នក​ដែល​ចាក់​ថ្នាំ​សណ្តំ​ច្រើនដង​មុន​អាយុ ៣​ឆ្នាំ មាន​ការខូចខាត​តិចតួច​ទាក់ទង​នឹង​ជំនាញ​ចលនា​ដៃជើង​ដូចជា តម្រូវការ​ប្រើប្រាស់​ខ្មៅ​ដៃ និង​ល្បឿន​នៅពេល​អាន​អក្សរ​។ ឪពុក​ម្តាយ​ពួកគេ​ក៏​បាន​ប្រាប់ថា កូន​ពួកគេ​មាន​បញ្ហា​នៃ​ការសិក្សា និង​អាកប្បកិរិយា​ច្រើន​ដែរ​។​

​ថ្វី​បើ​យើង​មាន​បញ្ហា​មួយចំនួន​អំពី​ក្មេងៗ​ដែល​ចាក់​ថ្នាំ​សណ្តំ​ច្រើន​ក៏​ដោយ ក៏​វា​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ចងចាំ​ថា លទ្ធផល​នៃ​ការសិក្សា​នេះ​មិន​អនុញ្ញាតិ​ឲ្យ​យើង​ទាញ​សេចក្តី​សន្និដ្ឋានបានថា ថ្នាំ​សណ្តំ​តែ​ឯង​នេះ​កំពុងតែ​បង្ក​ជា​បញ្ហា​ឡើយ​។ កត្តា​ផ្សេងៗ​ដូចជា ជំងឺ​ជា​ច្រើន​ដែល​ត្រូវ​ការវះកាត់ ក៏​អាច​នាំឲ្យមាន​បញ្ហា​ដែរ​។ 

​យ៉ាងណាមិញ ការពិត​នោះ​គឺថា យើង​បាន​រកឃើញ​បញ្ហា​មួយចំនួន​ទៅ​លើ​កុមារ​ទាំងនេះ មានន័យ​ថា ការស្រាវជ្រាវ​ទៅ​លើ​ករណី​នេះ​ត្រូវការ​ធ្វើ​បន្ថែមទៀត ដោយ​តម្រូវឲ្យ​មាន​ការវិភា​គ​កាន់តែ​ស៊ីជម្រៅ​លើ​ទិន្នន័យ​ដើម​នេះ​។ ការរកឃើញ​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Anesthesiology កាលពី​ថ្ងៃ​ទី ១៨ ខែ​មេសា​នេះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play