របកគំហើញសុខភាពថ្មីៗ

​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត និង​ទប់​ការ​លេច​នោម​លាមក​ដោយ​ខ្លួនឯង​ធ្វើឲ្យ​ភ្លេចភ្លាំង​ច្រើន​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC បានឲ្យដឹងថា ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​ព្យាបាល​បញ្ហា​ប្លោកនោម​អាច​ជាប់​ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​ច្រើន​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​កំណត់​ត្រា​របស់​គ្រូពេទ្យ​ដែល​ពិនិត្យ​ជំងឺ​ច្រើនជាង ៣០០០០០​នាក់ ដើម្បី​រក​មើល​ទំនាក់ទំនង​រវាង​ភាព​ភ្លេច​ភ្លាំង និង​ថ្នាំ​ដែល​ស្ថិត​ក្នុង​ក្រុម Anticholinergic ។ 

​ថ្នាំ​ទាំង​នេះ​ទប់ស្កាត់​សារធាតុ​គីមី​មួយ​ប្រភេទ​ឈ្មោះថា Acetylcholine ដែល​អាច​មាន​ឥទ្ធិពល​ទៅលើ​សរីរាង្គ​ជាច្រើន​ក្នុង​រាងកាយ​។ តែ​ឥទ្ធិពល Anticholinergics ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​ដូចជា ការបាក់​ទឹកចិត្ត ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន និង​ជំងឺ Parkinson’s ដែល​វា​ច្រើនតែ​មិនមាន​អ្វី​ជាប់ទាក់ទង​ឡើយ​។ 

​គេ​បាន​ដឹងថា ពេលខ្លះ Anticholinergics អាច​បង្ក​ជា​បញ្ហា​ជា​ច្រើន​ជាមួយនឹង​ការគិត​ដែរ ជាពិសេស​មនុស្ស​ចាស់​តែម្តង​។ ប៉ុន្តែ​គេ​នៅតែ​មិន​ច្បាស់​ថា តើ​វា​ក៏​ធ្វើឲ្យ​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង​ក្នុង​រយៈពេល​វែង​ឬ​អត់​ឡើយ​។ ការសិក្សា​នេះ​បាន​រកឃើញថា ថ្នាំ​ពពួក Anticholinergic មាន​ជាប់ទាក់ទង​នឹង​ការបង្កើន​ឱកាស​នៃ​ភាព​ភ្លេចភ្លាំង​ប្រហែល ១០​ភាគរយ​។ យ៉ាងណាមិញ មិនមែន​ថ្នាំ Anticholinergic ទាំងអស់​សុទ្ធតែ​មាន​ឥទ្ធិពល​បែប​នេះ​ឡើយ​។ អ្នក​ដែល​លេបថ្នាំ Anticholinergic សម្រាប់​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ Parkinson’s និង​ថ្នាំ​ប្រើ​ដើម្បី​ព្យាបាល​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​ទំនងជា​អាច​ទៅ​ជា​មាន​អាការៈ​ភ្លេចភ្លាំង​ច្រើន​។ អ្នក​ដែល​ប្រើ​ថ្នាំ Anticholinergic សម្រាប់​ជំងឺ​បេះដូង​សរសៃឈាម ឬ​ក្រពះ​ពោះវៀន​មិន​មាន​ការបង្កើន​ការប្រឈមមុខ​បែប​នេះ​ឡើយ​។ 

​ការសិក្សា​ប្រភេទ​នេះ​មិន​អាច​បង្ហាញ​ថា ថ្នាំ​ប្រភេទ Anticholinergic ធ្វើឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​ឡើយ​។ វា​ក៏​ជា​រឿង​សំខាន់​ដែរ​ក្នុងការ​សង្កត់​ធ្ងន់ធ្ងរ អ្នកស្រាវជ្រាវ​គួរ​គិត​ទៅលើ​ការប្រឈមមុខ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ទំហំ​តូច​បាន​ហើយ​។ គេ​និយាយថា គ្រូពេទ្យ​គួរតែមាន​ការប្រុងប្រយ័ត្ន​លើ​ការចេញ​វេជ្ជបញ្ជា​ជាមួយនឹង​ឥទ្ធិពល​ទាំងនេះ និង​គិត​អំពី​ផលវិបាក​រយៈពេល​វែង​ដែល​អាច​ទៅរួច ព្រមទាំង​ផល​រំខាន​រយៈពេល​ខ្លី​ផងដែរ​។ យ៉ាងណាមិញ មិន​ត្រូវ​ឈប់​លេបថ្នាំ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​ដោយ​ខ្លួនឯង​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play