សុខភាពបុរស

ហ្សែ​ន​មហារីក​សុដន់​ក៏​ធ្វើ​ឲ្យ​បុរស​ប្រឈមមុខ​ក្នុង​ជីវិត​ពិត​ដែរ​

​តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា មាន​បុរស​ជនជាតិ​អាមេរិក​ពីរ​បី​នាក់​ត្រូវបាន​គេ​ពី​និត្យ​រកមើល​ហ្សែ​ន​ដែល​បំបែក​ខ្លួន ហើយ​អាច​បង្កើន​ការ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ និង​មហារីក​ផ្សេងៗ​ទៀត​។ ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន BRCA1 និង BRCA2 នឹង​ធ្វើឲ្យ​ស្ត្រី​ប្រឈមខ្ពស់​នឹង​មហារី​ក​សុដន់ និង​មហារីក​ក្រពេញ​អូ​វ៉ែ ប៉ុន្តែ​ការ​បំបែក​ខ្លួន​ទាំងនេះ​ក៏​បង្កើន​ការ​ប្រឈម​នឹង​មហារីក​លើ​បុរស​ដែរ​។ 

​បើសិន​ជា​បុរស​មាន​ហ្សែ​ន​បំបែក​ខ្លួន BRCA ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​របស់​ពួកគេ​នឹង​កើនឡើង​រហូត​ដល់ ១០០​ដង​ឯណោះ​។ ប៉ុន្តែ​វា​មិន​គ្រាន់តែ​ជា​មហារីក​សុដន់​ទេ តែ​ការ​បំបែក​ខ្លួន​របស់ BRCA នេះ​នឹង​ធ្វើ​ឲ្យ​បុរស​ប្រឈម​កាន់តែ​ខ្លាំង​នឹង​លើ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ប្រភេទ​កាច ដែល​កើតឡើង​លើ​បុរស​វ័យក្មេង​ផង​។ 

​ការ​បំបែក​ខ្លួន​ទាំង​នេះ​ក៏​មាន​ជាប់ទាក់ទង​នឹង​មហារីក​ផ្សេង​ដែរ​ដូចជា មហារីក​លំពែង និង​មហារីក​ស្បែក​។ ដូច្នេះ បុរស​គ្រប់រូប​គួរតែ​ធ្វើ​តេស្ត​រកមើល​ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន BRCA នេះ ព្រោះ​វា​អាច​ជួយ​ពួក​គេ​រកឃើញ​ជំងឺមហារីក​នៅ​ថ្ងៃ​អ​នា​គត់​បាន ហើយ​ក៏​ជួយ​គ្រូពេទ្យ​បង្កើត​នូវ​ការព្យាបាល​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរ​។ 

​សម្រាប់​ការសិក្សា​ថ្មី​នេះ គេ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ប្រមាណ​ជាង ២.៥​លាន​នាក់ ដែល​ទទួល​បាន​ការ​ធ្វើ​តេស្ត​មើល​ហ្សែ​ន​មហារីក​។ ក្នុង​ចំណោម​ពួកគេ​ទាំងអស់ ស្ត្រី​ភាគច្រើន​គឺ​ធ្វើតេស្ត​រក​មើល​ជំងឺ​នេះ​រហូត​ដល់​បី​ដង​ឯណោះ ហើយ​បុរស​មាន​តិចតួច គឺ ៧៣​ភាគរយ​ទល់​នឹង ២៧​ភាគរយ​។ 

​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Jama Oncology កាលពី​ថ្ងៃ​ទី​២៦​ខែ​មេសា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play