ជំងឺទូទៅ

ជំងឺ​ពុក​ឆ្អឹង​៖ អា​ការៈដែល​អ្នក​គួរតែ​កត់សម្គាល់​ជា​ចាំបាច់​

​ធម្មតា​ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ឲ្យ​យើង​ដឹង​ឡើយ​។ សញ្ញា​សំខាន់​ជំងឺ​ពុក​ឆ្អឹង​បង្ក​នោះ​គឺជា​ការឈឺចាប់​ដែល​បណ្តាល​មកពី​ការ​បាក់ឆ្អឹង​។ សញ្ញា​ផ្សេងៗ​ទៀត​ដែល​មាន​នោះ​គឺ ស្រុញ​កម្ពស់ និង​ជំហរ​កោង​ខ្លួន ដែល​វា​បណ្តាល​មកពី​ការ​បាក់បែក​ឆ្អឹង​កង​ខ្នង​ដោយសារតែ​គៀប​ឆ្អឹង​ស្រុញ​។ 

​ពេលខ្លះ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ជំងឺ​ពុក​ឆ្អឹង​នាំ​ឲ្យ​ឆ្អឹង​បាក់ ដែល​ធ្វើឲ្យ​មិន​មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ អ្វី​ដែល​ញឹកញាប់​នោះ​គឺ វា​មាន​ការ​បាក់បែក​ឆ្អឹង​ប្រភេទ​គាំ​គ្រា​ច្រើន​ទៅលើ​មនុស្ស​វ័យ​ចំណាស់​។ នៅពេល​ជំងឺ​ពុក​ឆ្អឹង​ធ្វើឲ្យ​បាក់ដល់​ឆ្អឹង​កង​ខ្នង ក្រៅពី​ពិការភាព​រយៈពេល​វែង វា​អាច​បណ្តាល​ឲ្យ​ឈឺចាប់​នៅ​រាងកាយ​ទាំង​មួយ ជាពិសេស​នៅ​តំបន់​ដែល​ឆ្អឹង​កង​ខ្នង​នោះ​បាក់​តែម្តង​។ ការ​បាក់ឆ្អឹង​នៅ​កន្លែង​ឆ្ងាយ​ពី​ឆ្អឹង​កង​ខ្នង នឹង​ធ្វើ​ឲ្យ​ឈឺចាប់ និង​តឹង​ក្នុង​តំបន់​នៅក្បែរនោះ (​កដៃ ប្រអប់ជើង កែងជើង សន្លាក់​ត្រគាក ។​ល​។​) វា​ក៏​អាច​ជា​ការ​ហើម ក្រហម និង​ជាំ​នៅ​កន្លែង​ទាំង​នេះ​ដែរ​។ 

​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​រួមមាន ការ​ថតកាំរស្មីអ៊ិច CT ស្គេ​ន ឬ MRI​។ ជំងឺ​ពុក​ឆ្អឹង​អាច​បញ្ជាក់​តាម​រយៈ​ការ​វាស់​កំហាប់​ឆ្អឹង (DEXA bone Mineral Density Scan)​។ ជំងឺ​ពុក​ឆ្អឹង​អាច​កើត​មាន​រយៈពេល​ច្រើន​ឆ្នាំ​មុន​ពេល​មាន​បញ្ហា​បាក់ឆ្អឹង ហេតុដូច្នេះ​ហើយ​ទ​៖​ប​ការ​វាស់​កំហាប់​ឆ្អឹង​អាចជួយ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ពុក​ឆ្អឹង​បាន និង​ចាប់ផ្តើម​ព្យាបាល​ដើម្បី​បង្ការ​ការពុក​ឆ្អឹង​នៅ​ថ្ងៃក្រោយ​។ 

​ជំងឺ​ពុក​ឆ្អឹង​ច្រើនតែ​បង្កឡើង​ដោយ​ការ​ភាព​ចាស់​ទៅ​តាម​អាយុ​។ យ៉ាងណាមិញ ជំងឺ​ពុក​ឆ្អឹង​អាច​បង្កឡើង​ដោយ​ការ​កង្វះ​វីតាមីន D លើស​អ័រម៉ូន​ប៉ា​រ៉ា​ទី​រ៉ូ​អ៊ីត លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ីត ប្រើ​ថ្នាំ Corticosteroids ច្រើន រ៉ាំ​ង​រដូវ មាន​ចមនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទិច​ក្នុងឈាម ញ៉ាំ​គ្រឿង​ស្រវឹង ជក់បារី រាង​ស្វិត មិនសូវ​មាន​ចលនា​រាងកាយ និង​កង្វះ​ការ​បឺត​ស្រូប​ជីវជាតិ​។ ជំងឺ​នេះ​ក៏​អាច​កើត​ជា​លក្ខណៈ​ដំណរ​ពូជ​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play