សម្រស់

​ស្នាមរ​វ​ង្វ​ង់​ខ្មៅៗ​ក្រោម​ភ្នែក​៖ សញ្ញា​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​

​ស្នាមរ​វ​ង្វ​ង់​ខ្មៅៗ​ក្រោម​ភ្នែក​គឺជា​បញ្ហា​ញឹកញាប់​មួយ​ដែល​បុរស និង​ស្ត្រី​តែងតែ​រអ៊ូរទាំ ថ្វីបើ​វា​អាច​កើតឡើង​លើ​ក្មេងៗ​ម្តងម្កាល​ដែរ​ក៏ដោយ​។ នៅពេល​មនុស្ស​យើង​អាយុ​កាន់តែច្រើន ស្បែក​នឹង​ក្លាយទៅជា​ស្តើងៗ ហើយ​បាត់បង់​កូឡា​ជែន ពេលខ្លះ​រហូតដល់​មាន​ឃើញ​សរសៃឈាម​នៅក្រោម​ស្បែក និង​ខ្មៅ​ទៅៗ​ទៀត​ក៏​មាន​ដែរ​។ ស្នាមរ​វ​ង្វ​ង់​ខ្មៅៗ​ក្រោម​ភ្នែក​មែន​ចេះ​តែ​បញ្ជាក់​ថា ជាការ​អស់កម្លាំង​ទេ តែ​ស្ត្រេ​ស និង​នឿយហត់​ហាក់បីដូច​ជា​ធ្វើឲ្យ​រូបរាង​នៅមុខ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។​

​ជំងឺ​ជា​ច្រើន​ដូចជា អតុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន ឬ​ការ​ហើម​តាម​តំបន់​ដែល​នាំ​ឲ្យ​ហើម​ត្របក់ភ្នែក សុទ្ធ​តែ​អាច​ធ្វើឲ្យ​មាន​ស្នាម​ខ្មៅៗ​នៅ​ខាងក្រោម​ភ្នែក​បាន​ទាំងអស់​។ ការប៉ះទង្គិច​នៅ​ភ្នែក ឬ​ខៀវ​ភ្នែក​ក៏​អាច​ធ្វើឲ្យ​ភ្នែក​ទាំងមូល​ទៅ​ជាខ្មៅ​បានដែរ​។ អ្នកខ្លះ​សម្គាល់​ឃើញថា ស្នាមរ​វ​ង្វ​ង់​ខ្មៅៗ​នៅក្រោម​ភ្នែក​ងាយ​នឹង​កើតឡើង​ជា​លក្ខណៈ​គ្រួសា​រណាស់​។ ករណី​ភាគច្រើន ស្នាម​ខ្មៅៗ​ក្រោម​ភ្នែក​មិនមែន​ជា​សញ្ញា​របស់​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play