ជំងឺទូទៅ

វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​បែប​ជនជាតិ​ជប៉ុន​

​ជាធម្មតា មនុស្ស​យើង​ស្ទើរតែ​ទាំងអស់​ហើយ​ដែល​ធ្លាប់​កើត​ជំងឺ​ភ្តា​សាយ​។ រឿង​នេះ​អាច​ដោយសារទែ​ឆ្លង​ជំងឺ​ពី​បាក់តេរី​មួយចំនួន ខណៈពេលដែល​ការចំណាយ​ពេលវេលា​នៅ​ខាងក្រៅ​ផ្ទះ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ធ្វើឲ្យ​កើត​ជំងឺ​នេះ​ដែរ​។ មិន​ខ្វល់​ថា ជំងឺ​ផ្តាសាយ​បង្កឡើង​ដោយ​អ្វី​ឡើយ ការ​ដែល​រក​វិធី​ព្យាបាល​វា​បាន​លឿន​បំផុត នោះ​នឹង​ធ្វើឲ្យ​ការរស់នៅ​កាន់តែ​សុខ​ស្រួល​។ ដូច្នេះ​ដើម្បី​ចៀសវាស​ការប្រើ​ថ្នាំ​ច្រើន យក​ល្អ​គួរតែ​ស្វែងយល់​អំពី​វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​ពី​ប្រជាជន​ជប៉ុន​ដូចខាងក្រោម​នេះ​វិញ​៖

​ខ្ទឹម​បារាំង​
​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​នៃ​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​របស់​ជនជាតិ​ជប៉ុន​គឺ​ខ្ទឹមបារាំង​តែម្តង​។ ថ្វី​បើ​អ្នក​អាច​ញ៉ាំ​ខ្ទឹមបារាំង​បែន​ក៏ដោយ អ្នក​ក៏​អាច​ចិត​វា​ជា​កំនិចៗ ហើយ​លាយ​ជាមួយ​នឹង​ទឹ​កក្តៅ ព្រមទាំង​ទឹកឃ្មុំ​បន្តិច និង​ខ្ញី​ផងដែរ​។ ការ​ផ្សំ​ចូល​គ្នា​នេះ នឹង​បង្កើន​សមត្ថភាព​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ហើយ​ក៏​ផ្តល់​ឲ្យ​អ្នក​នូវ​ចំនួន​វីតាមីន C ក្នុង​កម្រិត​មួយ​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ថែម​ទៀត​។ 

​ទឹកឃ្មុំ​ឆៃ​តាវ​
​ឆៃ​ឆាវ​មាន​វីតាមីន C ខ្ពស់ ហើយក៏​មាន​អង់ស៊ីម​ជាច្រើន​ដែល​អាច​បញ្ចេញ​ទឹករំអិល​ពី​ក្នុង​ផ្លូវដង្ហើម​ត្រង់​ច្រមុះ​បានដែរ​។ នៅពេល​ព្យាបាល​ជំងឺ​ផ្តាសាយ អ្នក​អាច​បង្កើត​ជា​ទឹកឃ្មុំ​ឆៃថាវ​បាន​។ ដើម្បី​ធ្វើ​រឿង​នេះ​បាន ចូរ​ហាន់​ឆៃថាវ​ជា​ដុំ​តូច ហើយ​ដាក់​ក្នុង​ប្រអប់​មួយ​។ ចូរ​ចាក់​ទឹកឃ្មុំ​ចូល​បន្ថែម ហើយ​ទុក​ចោល ពីរ​បី​ម៉ោង​។ នៅពេល​ទឹក​ឆៃថាវ​ចេញ​ហើយ អ្នក​ក៏​អាច​ចាក់​យក​តែ​ទឹក​របស់​វា​ចេញ ហើយ​លាយ​ទឹក​ក្តៅ​ខ្លះ​ទៀត ដើម្បី​ញ៉ាំ​ជា​ការ​ស្រេច​។ 

​តែ​បៃតង​
​ចូរ​ប្រាកដថា អ្នក​បាន​បន្ថែម​តែ​បៃតង​ទៅ​ក្នុង​របប​អាហារ​ហើយ​បើសិនជា​ចង់​បន្ថយ​ការ​កើត​ជំងឺ​ផ្តាសាយ ព្រោះ​តែ​វា​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ខ្ពស់ ដែល​អាច​ការពារ​អ្នក​ពី​ជំងឺ​ជា​ច្រើន​បាន​យ៉ាង​ងាយ​។ ក្រៅពីនេះ តែ​បៃតង​អាច​ជួយ​សម្រក​ទម្ងន់​បានដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Health Digezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play