ជំងឺទូទៅ

ធ្វើតេស្ត​រកមើល​មហារីក​ក្រៅ​ពី​មើល​ឈាម គួរ​ធ្វើ​តេស្ត​អ្វី​ខ្លះ​ទៀត​ទៅ​?

​ការ​ធ្វើ​តេស្ត​រក​ជំងឺមហារីក​ជាច្រើន​ត្រូវបាន​គេ​អនុវត្ត​ជា​ញឹកញាប់ ដោយ​ក្នុង​នោះ​តេស្ត​បានបង្ហាញ​ទាំង​ការរកឃើញ​មហារីក​ភ្លាមៗ និង​បន្ថយ​ឱកាស​នៃ​ការស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​។ ខ្លះ​ទៀត​បង្ហាញ​ការរកឃើញ​មហារីក​ភ្លាមៗ តែ​មិន​បង្ហាញ​ថា​អាច​បន្ថយ​ការ​ប្រឈម​នឹង​សេចក្តីស្លាប់​ដោយសារ​មហារីក​ឡើយ តែ​វា​នៅតែ​ផ្តល់​ឲ្យ​មនុស្ស​ជាច្រើន​ដែល​មាន​ការ​ប្រឈម​ខ្ពស់​នឹង​មហារីក​ដដែល​។​

​តេស្ត​ដែល​ត្រូវបាន​បង្ហាញ​ថា​អាច​បន្ថយ​ការស្លាប់​ដោយសារ​តែ​ជំងឺមហារីក​

​ការឆ្លុះ​ពោះវៀន Colonoscopy, Sigmoidoscopy និង High-sensitivity Fecal Occult Blood Test (FOBTs)
​តេស្ត​ទាំងនេះ​ត្រូវបាន​គេ​បង្ហាញថា អាច​បន្ថយ​ការស្លាប់​ដោយសារ​តែ​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​បាន​។ ការឆ្លុះ​ពោះវៀន​ក៏​ជួយ​បង្ការ​មហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​ដែរ​ដោយសារ​តែ​វា​អាច​រកឃើញ​ដុំ​សាច់​ដែល​លូតលាស់​មិនធម្មតា (​ប៉ូ​លី​ព​) ដែល​អាច​កាត់ចេញ​មុន​ពេល​វា​ក្លាយទៅជា​មហារីក​។ អ្នកជំនាញ​ជា​ទូទៅ​ណែនាំ​ឲ្យធ្វើ​តេស្ត​នេះ​ក្នុង​វ័យ ៥០ ទៅ​៧៥​ឆ្នាំ​។​

Low-dose Helical Computed Tomography
​តេស្ត​នេះ​គឺ​ដើម្បី​ពិនិត្យ​រកមើល​មហារីក​សួត ដែល​វា​ត្រូវ​បាន​បង្ហាញថា អាច​បន្ថយ​ការស្លាប់​ដោយសារ​តែ​មហារីក​សួត​លើ​អ្នក​ដែល​ជក់បារី​ច្រើនៗ​ក្នុង​វ័យ ៥៥ ទៅ ៧៤​ឆ្នាំ​។ 

​ការថត​សុដន់ Mammography
​តេស្ត​នេះ​គឺ​ដើម្បី​ពិនិត្យ​ទៅលើ​មហារីក​សុដន់ ដែល​វា​ត្រូវា​ន​គេ​បង្ហាញថា អាច​បន្ថយ​ការស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​លើ​ស្ត្រី​អាយុ​ពី ៤០ ទៅ​៧៤​ឆ្នាំ ជា​ពិសេស​អ្នក​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​តែម្តង​។ 

Pap test និង Human Papillomavirus (HPV) Testing
​តេស្ត​ទាំងនេះ​អាច​បន្ថយ​ការកើត​ជំងឺមហារីក​មាត់ស្បូន​បាន​ដោយសារ​តែ​វា​អនុញ្ញាតិ​ឲ្យ​យើង​សម្គាល់​ដឹង​អំពី​កោសិកា​មិន​ធម្មតា និង​ព្យាបាល​មុន​ពេល​វា​ក្លាយទៅជា​មហារីក​។ វា​ក៏​បន្ថយ​ការស្លាប់​ដោយសារ​តែ​មហារីក​មាត់ស្បូន​ដែរ​។ តេស្ត​នេះ​ជាទូទៅ​ត្រូវបាន​គេ​ណែនាំ​ឲ្យធ្វើ​នៅ​អាយុ ២១​ឆ្នាំ និង​ចុងបញ្ចប់​នៅ​អាយុ ៦៥​ឆ្នាំ ដែល​គេ​មើល​រហូត​ដល់​កោសិការ​នៅ​មាត់ស្បូន​វិល​មក​ធម្មតា​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play