សុខភាពស្ដ្រី

ទម្លាប់​ដែល​អាច​ផ្តល់​ហានិភ័យ​ដល់​លទ្ធភាព​មាន​កូន​របស់​មនុស្ស​ស្រី​

​តើ​អ្នក​កំពុងតែ​មាន​គម្រោង​យក​កូន​នាពេល​ឆាប់ៗ​នេះ​មែន​ទេ​? បើសិន​ជា​អ្នក​គិតថា វា​ងាយ​សម្រួល​សម្រាប់​បង្កើន​គ្រួសារ​បែបនេះ​មែន ចូរ​គិត​ម្តង​ទៀត​ទៅ​។ សម្រាប់​ស្ត្រី​ភាគច្រើន វា​អាច​ជា​ការពិបាក​ពិតប្រាកដ​មែន​ក្នុង​ការ​មាន​ផ្ទៃពោះ​។ វា​មាន​ហេតុផល​ច្រើន​ណាស់​ដែល​ធ្វើឲ្យ​លទ្ធភាព​មាន​កូន​របស់​មនុស្ស​ស្រី​រង​ការប៉ះពាល់​។ 

​ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​ត្រូវបាន​គេ​គិត​ថា ផ្តល់​ហានិភ័យ​ដល់​សមត្ថភាព​មាន​កូន​របស់​មនុស្ស​ស្រី​៖

ជក់បារី
​មនុស្ស​គ្រប់គ្នា​ដឹងថា ការជក់បារី​អាច​បង្ក​ឲ្យមាន​បញ្ហា​យ៉ាង​ច្រើន​។ តើ​អ្នក​មាន​ដឹងថា ទម្លាប់​នេះ​នឹង​ធ្វើឲ្យ​អ្នក​មាន​ការពិបា​កខ្លាំង​បំផុត​ក្នុង​ការ​មាន​កូន​ដែរ​ទេ​? គ្រូពេទ្យ​និយាយថា ការជក់បារី​អាច​បំផ្លាញ​សុខភាព​បាន​យ៉ាង​ច្រើន​របៀប ចាប់ពី​បំផ្លាញ​មេ​ជីវិត​ញី រហូត​ដល់​បង្កើន​ការ​ប្រឈម​ការ​រលូត​កូន​ថែម​ទៀត​។ បើសិន​ជា​អ្នក​ចង់​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ ចូរ​ផ្តាច់​បារី​ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើទៅបាន​សិន​។ 

​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
​ការសិក្សា​បាន​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ចាប់ពី ៣​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​គឺ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ជាង​ស្ត្រី​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​។ បើសិន​ជា​អ្នក​មិន​អាច​អត់​គ្រឿង​ស្រវឹង​បាន ចូរ​ប្រាកដថា អ្នក​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​។ តែ​បើ​សិន​ជា​អ្នក​មិន​អាច​រងចាំ​ការ​មាន​កូន​បាន​ទេ ចូរ​ឈប់​ចូលរួម​ពិធី​បង់​គេ​រាល់​យប់ និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ទៀត​ទៅ​។ 

​គេង​មិនបាន​គ្រប់គ្រាន់​
​ការនិយាយ​អំពី​ចូលរួម​ពិធី​ជប់លៀង​រាល់​យប់ គឺជា​អ្វី​ដែល​អ្នក​គួរតែ​ឈប់​ឲ្យបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​បើសិន​ជា​អ្នក​ចង់​មាន​ផ្ទៃពោះ​ហើយ​នោះ​។ អ្នកជំនាញ​ន​យាយ​ថា ការ​គេង​មិនបាន​គ្រប់​នៅពេល​យប់​ក៏​អាច​រំខាន​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​របស់​អ្នក​បាន​ដែរ​។ មាន​ហេតុផល​រឹងមាំ​មួយ​ដែល​ទ្រទ្រង់​ដល់​ការ​គេង​មិន​គ្រប់​នាំ​ឲ្យ​ពិបា​កមាន​កូន​។ ទីមួយ វា​ធ្វើឲ្យ​រដូវ​មក​មិន​ទៀង​។ ទី​ពីរ ធ្វើឲ្យ​អតុល្យភាព​អ័រម៉ូន​។ ទី​បី កង្វះ​ការ​គេង​នាំ​ឲ្យ​ធាត់​ជ្រុល ដែល​ជា​បញ្ហា​មួយ​រំខាន​ដល់​ភាព​មាន​កូន​របស់​ស្ត្រី​។ 

​ហាត់ប្រាណ​ច្រើនពេក​
​វា​មិនមែន​ជា​អាថ៌កំបាំង​ទៀតឡើយ​ដែលថា ការ​ហាត់ប្រាណ​ទៀងទាត់​គឺជា​មធ្យោបាយ​ដ៏​ឆ្លាត​វៃ​ក្នុង​ការទប់ស្កាត់​ភាពធាត់​ជ្រុល​។ ប៉ុន្តែ​ការ​ដែល​ហាត់ប្រាណ​ច្រើន​ជ្រុល​ពេក វា​នឹង​ធ្វើ​ឲ្យ​ពិបា​កមាន​ផ្ទៃពោះ​វិញ​។ សម្រាប់​អ្នក​កីឡាអត្តពលកម្ម​ភាគច្រើន​វិញ មិន​ថា​ប្រុស ឬ​ស្រី​ទេ គឺ​ពិបាក​មានកូន​ទាំងអស់​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​មាន​កូន យក​ល្អ​គួរតែ​កុំ​ខំ​ហាត់ប្រាណ​យក​រាង​ខ្លាំងពេក​អី​។ ចូរ​ចាំ​ថា ការ​ដែល​ធ្វើ​ជ្រុល​ពេក​មិនមែន​ជា​រឿង​ល្អ​ឡើយ​។ 

​មាន​ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ​
​វា​ជា​រឿង​ល្អ​បំផុត​ក្នុងការ​ហាត់ប្រាណ​ទៀងទាត់​ជាមួយនឹង​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដើម្បី​មាន​រាង​សម​សួន និង​សុខភាព​ល្អ​។ បើសិន​បំណង​អ្នក​គឺជា​ការ​មាន​ផ្ទៃពោះ ដូច្នេះ​ចូរ​ចាប់ផ្តើម​ពិនិត្យ​អ្វី​ដែល​ខ្លួន​ញ៉ាំ​ផង​។ អ្នកជំនាញ​ជាច្រើន​និយាយថា ការ​ញ៉ាំ​អាហារ​មិនល្អ​អាច​ងាយ​នឹង​ធាត់​ជ្រុល ហើយ​ក៏​ស្គម​បានដែរ ហើយ​វា​ទាំងពីរ​នេះ​សុទ្ធ​តែ​អាច​រំខាន​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​បាន​ទាំងអស់​។ បើសិន​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម វា​គឺជា​រឿង​ដែល​អ្នក​ត្រូវ​លះបង់​សិន​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play