សុខភាពស្ដ្រី

ទ្វារមាស​ស្ត្រី​រលាក អាច​បង្កឡើង​ដោយ​អ្វី​ខ្លះ​ទៅ​?

​ការ​រលាក​ទ្វារមាស​អាច​មាន​លក្ខណៈ​សម្គាល់ថា ទ្វារមាស​មាន​បញ្ហា​ហូរ​ទឹករំអិល រមាស់ និង​ឈឺចាប់​។ ចំណែកឯ​មូលហេតុ​របស់​វា​វិញ​ច្រើនតែ​ជា​ការប្រែប្រួល​លើ​តុល្យភាព​របស់​បាក់តេរី​ធម្មតា​ក្នុង​ទ្វារមាស ឬ​ការបង្ក​រោគ​ណាមួយ​។ ការថយចុះ​នៃ​ចំនួន​អ័រម៉ូន​អេ​ស្ត្រូជែន​ក្រោយ​ពី​រ៉ាំងរដូវ​រួច និង​ជំងឺ​ស្បែក​មួយចំនួន​ក៏​អាច​ធ្វើឲ្យ​រលាក​ទ្វារមាស​បានដែរ​។ 

​ខាងក្រោម​នេះ​គឺជា​ការ​រលាក​ទ្វារមាស​ដែល​កើតឡើង​ញឹកញាប់​បំផុត​៖
•​    ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​
•​    ​ការ​រលាក​ទ្វារមាស​ដោយ​មេរោគ​ផ្សិត​ឈ្មោះថា Candida Albicans
•​    ​ជំងឺ Trichomoniasis ដែល​វា​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត និង​ឆ្លង​តាម​ការ​រួមភេទ​
​ការព្យាបាល​គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ការ​រលាក​ទ្វារមាស​ដែល​អ្នកមាន​ដែរ​។ 

​មូលហេតុ​របស់​ជំងឺ​នេះ​គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​របស់​វា​៖
•​    ​បាក់តេរី​៖ នេះ​គឺជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​រលាក​ទ្វារមាស ហើយ​វា​ក៏​ជា​អ្នក​ធ្វើឲ្យ​មាន​ការប្រែប្រួល​បាក់តេរីធ​ម្មតា​ក្នុង​ទ្វារមាស​ដែរ​។ ជាធម្មតា បាក់តេរី​នេះ​មាន​ក្នុង​ទ្វារមាស​ដែរ (Lactobacilli) តែ​វា​បែរជា​មាន​ចំនួន​ច្រើន​ជាង​កម្រិត​ធម្មតា ឬក៏​មាន​បាក់តេរី​ផ្សិត​ទៀត Anaerobes លូតលាស់​ច្រើន​ក្នុង​ទ្វារមាស​។ បាក់តេរី​នេះ​អាច​ក្លាយទៅជា​ចំនួន​ដ៏​ច្រើន ដែល​រំខាន​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ទ្វារមាស​បាន ហើយ​ក៏​បង្ក​ជាការ​រលាក​ទ្វារមាស​ដោយសារតែ​បាក់តេរី​ដែរ​។ ប្រភេទ​នៃ​ការ​រលាក​ទ្វារមាស​បែបនេះ​កើតឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​។ 
•​    ​មេរោគ​ផ្សិត​៖ រឿង​នេះ​កើតឡើង​នៅពេលដែល​មាន​ការលូតលាស់​ច្រើន​ជ្រុល​នៃ​មេរោគ​ផ្សិត C. Albicans ក្នុង​ទ្វារមាស​។ មេរោគ​ផ្សិត​មួយ​នេះ​ក៏បង្ក​រោគ​ដែឬ​ក្នុង​តំបន់​ដែល​មាន​សំណើម​ផ្សេងៗ​ទៀត​ដូចជា មាត់ ផ្នត់​ស្បែក និង​គល់​ក្រចក​។ មេរោគ​ផ្សិត​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​កន្ទួល​រមាស់​នៅ​ខោ​ទឹកនោម​ទារក​បានដែរ​។ 
•​    ​ការ​រលាក​ទ្វារមាស​មិនមែន​ការបង្ក​រោគ​៖ ស្ព្រាយ​បាញ់​ទ្វារមាស ទឹក​អនាម័យ​ស្ត្រី ទឹកអប់​ក្រអូបៗ និង​ផលិតផល​សម្លាប់​មេ​ជីវិត​ឈ​ញ​មោល​ប្រហែល​ជា​បង្ក​ជា​ប្រតិកម្ម​អាឡែ​ហ្ស៊ី ឬរ​លាកដ​ល់​បបេរ​ទ្វារមាស​ខាងក្រៅ និង​ជាលិកា​ទ្វារមាស​បាន​។ របស់​នៅ​ខាងក្រៅ​ខ្លួន​ដូចជា ក្រដាស​អនាម័យ ឬ​ឆ្នុក​សម្លី​អនាម័យ ក៏​អាច​បង្ក​ជាការ​រលាក​បានដែរ​។ 
•​    ​ចង្កោម​រោគសញ្ញា​ផ្លូវទឹក​ម៉ូ​ត្រ​របស់​ស្ត្រី​រ៉ាំ​ង​រដូវ (​ទ្វារមាស​ស្វិត​)៖ វា​គឺជា​ការថយចុះ​របស់​អ័រម៉ូន​ភេទ​អេ​ស្ត្រូជែន​ក្រោយ​ពី​រ៉ាំងរដូវ​រួច ឬ​ការវះកាត់​ចោល​ក្រពេញ​អូ​វ៉ែ ដែល​ធ្វើឲ្យ​ទ្វារ​មាស​ទៅ​ជា​ស្តើង​ទៅៗ ហើយ​ពេល​ខ្លះ​ទៅ​ជា​រលាក ក្រហាយ និង​ស្ងួត​ថែម​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Mayo Clinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play