សុខភាពកុមារ

តើ​ខ្ញុំ​ធ្វើ​ម៉េច​ដឹងថា​ពេល​ណា​គួរ​កុំ​ឲ្យ​កូន​ទៅ​រៀន​ទៅ​?

​ជាទូទៅ រោគសញ្ញា​អ្នក និង​កូន​អ្នក​គឺជា​លក្ខណៈ​ដ៏​ធំ​បំផុត​ម​យ​យ​បញ្ជាក់ថា អ្នក ឬ​គេ​គួរតែ​បន្ត​សម្រាក​នៅ​ផ្ទះ​ទៀត​ឬ​អត់​។ ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺឆ្លង ហើយ​ប្រហែល​ជា​តម្រូវ​ឲ្យ​អ្នក ឬ​ពួក​គេ​សម្រាក​នៅ​ផ្ទះ​ទៀត​ហើយ​៖
•​    ​ក្តៅខ្លួន​
•​    ​ឈឺ​សាច់ដុំ​
•​    ​អស់កម្លាំង​
•​    ​ខ្សោយ​
•​    ​ច​ង្អោ​
•​    ​ក្អួត​
•​    ​រាក​រូស​
•​    ​វិលមុខ​
•​    ​វង្វេងវង្វាន់​

​បើសិន​ជា​មនុស្ស​ម្នាក់​មាន​ការឈឺចាប់​គួរឲ្យកត់សម្គាល់ ហើយ​មិន​អាច​ផ្ចង់អារម្មណ៍​បាន នោះ​គឺជា​សញ្ញា​មួយ​ដែល​គេ​គួរតែ​សម្រាក​នៅ​ផ្ទះ​ហើយ​។ ជា​ចុងក្រោយ បើសិន​ជា​អ្នក​កំពុងតែ​លេបថ្នាំ​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវកាយ ឬ​ចិត្ត​ក្នុង​ការធ្វើការ យក​ល្អ​គួរតែ​សម្រាក​នៅ​ផ្ទះ​សិន​ទៅ​។ បើសិន​ជា​អ្នក​កំពុង​តែ​ជា​ពី​ជំងឺ​ណាមួយ ហើយ​មាន​អារម្មណ៍​ថា វា​ដល់ពេល​ដែល​ត្រូវ​ទៅ​ធ្វើការ​វិញ ចូរ​ប្រាកដថា អ្នករស់នៅ​មាន​អនាម័យ​បន្ថែំ​សិន​នៅ​ពេល​ត្រឡប់​ទៅធ្វើការ​អ៊ីចឹង​។ ចូរ​លាង​សម្អាត​ដៃ​ជា​ញឹកញាប់ ការថែរក្សា​ដៃ​មាន​អនាម័យ និង​ប្រើប្រាស់​របស់​វា​មាន​ការលាង​សម្អាត​មេរោគ នឹង​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​ទៅ​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Mayo Clinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play