​ការ​ហៀរ​សម្បោរ​អាចជា​រឿង​រំខាន ហើយក៏​អាច​បង្ក​ឲ្យមាន​ភាពស៊ាំ​ចិត្តច្រើន​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ សំណាង​ដែរ បើសិន​ជា​អ្នក​ហៀរ​សម្បោរ​មែន យើង​មាន​វិធី​ច្រើន​ក្នុង​ការដោះស្រាយ​បាន​យ៉ាង​ឡូយ​ដូចខាងក្រោម​នេះ​៖"/> ​ចេះ​តែ​ហៀរ​សម្បោរ​មិន​ឈប់ អ៊ីចឹង​សាកល្បង​វិធី​ទាំងនេះ​សិន​ទៅ​មើល​

ជំងឺទូទៅ

​ចេះ​តែ​ហៀរ​សម្បោរ​មិន​ឈប់ អ៊ីចឹង​សាកល្បង​វិធី​ទាំងនេះ​សិន​ទៅ​មើល​

​ការ​ហៀរ​សម្បោរ​អាចជា​រឿង​រំខាន ហើយក៏​អាច​បង្ក​ឲ្យមាន​ភាពស៊ាំ​ចិត្តច្រើន​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ សំណាង​ដែរ បើសិន​ជា​អ្នក​ហៀរ​សម្បោរ​មែន យើង​មាន​វិធី​ច្រើន​ក្នុង​ការដោះស្រាយ​បាន​យ៉ាង​ឡូយ​ដូចខាងក្រោម​នេះ​៖

​វិធី​បំបាត់​ការ​ហៀរ​សម្បោរ​យ៉ាង​លឿន​

​រកមើល​មូលហេតុ​អ្វី​ដែល​អ្នក​ហៀរ​សម្បោរ ហើយ​ព្យាបាល​វា​ឲ្យមាន​ប្រសិទ្ធភាព​បំផុត​៖ បើសិន​ជា​អ្នក​យល់ថា​ហេតុអ្វី​បាន​ចា​សម្បោរ​ចេះតែ​ហូរ អ្នក​ពិតជា​អាច​រកឃើញ​វិធី​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ហើយ​។ ផ្អែក​ទៅលើ​មូលហេតុ​នៃ​ការ​ហៀរ​សម្បោរ និង​ការព្យាបាល​ដ៏​សំខាន់​មានដូចជា​៖
•​    ​អាឡែ​ហ្ស៊ី​៖ លេបថ្នាំ​ប្រឆាំងនឹង​អាឡែ​ហ្ស៊ី​
•​    ​ផ្តាសាយ​៖ ចូរ​គ្រប់គ្រង​រោគសញ្ញា​ជាមួយនឹង​ការ​ស្ទីម និង​ប្រើ​ថ្នាំ​បំបាត់​ការ​ហៀរ​សម្បោរ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ ឬ​មាន​រយៈពេល​យូរ​ជាង ៤៨​ម៉ោង​។​
•​    ​ស្ត្រេ​ស​/​របៀប​រស់នៅ​៖ ចូរ​គេង​ឲ្យបាន​ច្រើន និង​សម្រាក​នៅ​ពេលយប់​។ ចូរ​គ្រប់គ្រង​រោគសញ្ញា​រហូត​ដល់​វា​បាត់​ទៅ​វិញ​

​លាង​សម្អាត​ច្រមុះ​ជា​ទៀងទាត់​៖ នៅពេល​ច្រមុះ​ហៀរ​សម្បោរ ចូរ​ហីសវា​ចេញ​។ បើសិន​ជា​អ្នក​មិន​អាច​គ្រប់គ្រង​ការ​រលាក​ក្នុង​ច្រមុហ​បានទេ យក​ល្អ​គួរតែ​សាកល្បង​ប្រើ​សេរ៉ូម​ប្រៃ​លាង​សម្អាត​ច្រមុះ​

​ម៉ាស្សា​ច្រមុះ ចន្លោះ​ភ្នែក និង​ស្លៀក​ត្រជាក់​ថ្នមៗ​ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ប្រហោង​ឆ្អឹង​ខាងក្រោម​៖ រឿង​ទាំងអស់នេះ​នឹង​ជួយ​បន្ធូរ​សម្ពាធ​ក្នុង​ប្រហោង​ឆ្អឹង​នៅមុខ ជួយ​បន្ថយ​លំហូរ​សម្បោរ​ផង​។ 

​ប្រើ​វិធី​ស្ទីម​៖ វិធី​នេះ​នឹង​ជួយ​បន្ថយ​សម្បោរ​ដែល​ផលិត​ចេញ​មក​ខាងក្រៅ​បាន​។ អ្នក​ក៏​អាច​ងូតទឹ​កក្តៅ ប្រើ​ផលិតផល​ផ្តល់​សំណើម​ដល់​បន្ទប់ ឬ​អោន​មុខ​នៅ​លើ​ឆ្នាំង​ទឹក​ដែល​ក្តៅ​ដើម្បី​ស្ទី​ម​ក៏បាន​ដូចគ្នា​ដែរ​។ 

​ព្យាយាម​ប្រើ​ថ្នាំ និង​ថ្នាំ​បំប៉ន​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​៖ មាន​ថ្នាំ​ចេញ​ដោយ​វេជ្ជបញ្ជា និង​ស្ព្រាយ ថ្នាំ​គ្រាប់ និង​ក្រែម​ដែល​គ្មាន​វេជ្ជបញ្ជា​ច្រើនណាស់​អាច​គ្រប់គ្រង​ការ​ហៀរ​សម្បោរ​បាន​ដូចជា​៖
•​    ​ស្ព្រាយ​បាញ់​ច្រមុះ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ Olopatadine 
•​    ​ប្រេង​លាប​បំបាត់​ការ​តឹង​ច្រមុះ​
•​    ​ថ្នាំ​បំប៉ន​ម៉ាញ៉េ​ស្យូម (៤០០​មី​លី​ក្រាម​) និង​ស័ង្គសី (១៥​មី​លី​ក្រាម​) អាច​ជួយ​កោសិកា និង​ផ្លូវដង្ហើម​នៅ​ច្រមុះ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ Wiki How

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play