ជំងឺទូទៅ

រោគវិនិច្ឆ័យ​ដែល​អាច​ដឹង​ថា​អ្នក​មាន​ជំងឺមហារីក​បំពង់ករ​ឬ​អត់​

​ជំងឺមហារីក​បំពង់ក​រ​ចង់​សម្តៅ​ទៅលើ​ការលូតលាស់​ដុំ​សាច់​មហារីក​ក្នុង​បំពង់​អាហារ បំពង់​សម្លេង ឬ​ក្រពេញ​អា​មី​ដា​ស​។ បំពង់ករ​គឺជា​បំពង់​សាច់ដុំ​មួយ​ប្រភេទ​ដែល​មាន​ចាប់ពី​នៅក្រោយ​ច្រមុះ និង​ចុងបញ្ចប់​នៃ​ករ​។ មហារីក​បំពង់ករ​ភាគ​ច្រើន​ចាប់ផ្តើម​នៅក្នុង​កោសិកា​សំ​ប៉ែត​ដែល​ក្រាល​នៅ​ខាងក្នុង​បំពង់ករ​។ 

​ចំណែកឯ​បំពង់​សម្លេង​វិញ​គឺ​នៅ​ខាងក្រោម​បំពង់ករ ហើយ​ក៏​ងាយ​នឹង​កើត​ជា​មហារីក​បំពង់ក​រ​ដែរ​។ បំពង់​សម្លេង​ត្រូវបាន​បង្កើតឡើង​ដោយ​ឆ្អឹងខ្ចី និង​ផ្ទុក​ទៅ​ដោយ​ខ្សែសម្លេង​ដែល​មាន​រំ​ញ័រ​ដើម្បី​បង្កើត​ជា​សម្លេង​នៅ​ពេល​និយាយ​។ 

​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺមហារីក​បំពង់ករ​បាន គ្រូពេទ្យ​អាច​ណែនាំ​ឲ្យធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​៖
•​    ​ការប្រើប្រាស់​បំពង់​ឆ្លុះ​បំពង់ករ​៖ គ្រូពេទ្យ​ប្រហែលជា​ប្រើ​បំពង់​ឆ្លុះ​ដ៏​ពិសេស​មួយ​ដើម្បី​មើលទៅ​ក្នុង​បំពង់ករ​របស់​អ្នក​។ បំពង់ករ​នេះ​មាន​កាមេរ៉ា​ដ៏​តូច​មួយ​នៅ​ខាងចុង​ដើម្បី​បង្ហាញ​រូបភាព​នៅ​កញ្ចក់​ទូរទស្សន៍​នៅ​ខាងក្រៅ ដើម្បី​គ្រូពេទ្យ​វាយ​តម្លៃ​ទៅលើ​ស្ថានភាព​នៅ​ក្នុង​បំពង់ករ​ដែលមាន​អាការៈ​។ 
•​    ​ការ​ច្រឹប​ជាលិកា​នៅ​បំពង់ករ​ទៅ​ពិនិត្យ​៖ បើសិនជា​ភាពមិនធម្មតា​ត្រូវបាន​រកឃើញ​តាមរយៈ​ការឆ្លុះ​បំពង់ករ គ្រូពេទ្យ​អាច​នឹង​ប្រើ​ឧបករណ៍​មួយ​ផ្សេង​ទៀត​ដើម្បី​ច្រឹប​យក​កោសិកា​នោះ​ទៅពិនិត្យ​បន្ថែម​។ គ្រូពេទ្យ​ក៏​អាច​ប្រើ​ម្ជុរចាក់​នៅ​កូនកណ្តុរ​នៅ​ហើម​ដើម្បី​យក​ជាលិកា​ទៅពិនិត្យ​ថែម​ទៀត​។ 
•​    ​ថត​រូបភាព​វេជ្ជសាស្ត្រ​៖ រូបភាព​វេជ្ជសាស្ត្រ​ដូចជា កាំរស្មីអ៊ិច CT ស្គេ​ន MRI និង PET ស្គេ​ន ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការកំណត់​អំពី​ភាព​រាលដាល​នៃ​មហារីក​បាន​។ 

​ការកំណត់​ចំណាត់ថ្នាក់​
​នៅពេល​មហារីក​បំពង់​ករ​ត្រូវបាន​គេ​កំណត់​ដឹង ជំ​ហ៊ាន​បន្ទាប់​គឺ​កំណត់​ថា​ទៅ​លើ​ដំណាក់កាល​របស់​វា​។ ការយល់ដឹង​អំពី​ដំណាក់កាល​របស់​ជំងឺមហារីក​នឹង​ជួយ​កំណត់​ដឹង​អំពី​ជម្រើស​នៃ​ការព្យាបាល​។ 

​ដំណាក់កាល​នៃ​ជំងឺមហារីក​បំពង់ករ​ត្រូវបាន​សម្គាល់​ដឹង​ជាមួយនឹង​លេខ​រ៉ូ​ម៉ាំង​ពី មួយ​ដល់​បួន​។ រាល់​ប្រភេទ​នី​មួយៗ​នៃ​ជំងឺមហារីក​បំពង់ករ​សុទ្ធតែ​មាន​គោលការណ៍​ផ្ទាល់​ខ្លួន​ទាំងអស់​។ ជាទូទៅ ដំណាក់កាល​ទី​មួយ​នៃ​ជំងឺមហារីក​បំពង់ករ​បញ្ជាក់ថា ដុំ​សាច់​មហារីក​នៅ​តូច ហើយ​ស្ថិត​នៅក្នុង​តំបន់​មួយ​នៃ​បំពង់ករ​។ សម្រាប់​ដំណាក់កាល​បន្ទាប់ៗ​អាច​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​ដំណាក់កាល​ចុងក្រោយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Mayo Clinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play